ក្រសួងសុខាភិបាលប្រកាសពង្រឹងអនុវត្តន៍វិធានការអនាម័យបន្ថែម ដើម្បីរួបគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុសខាភិបាលនៅថ្ងៃទី៤ធ្នូនេះ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ បង្ការការរីករាលដាលច្រើនចូលទៅក្នុងសហគមន៍ ក្រសួងសុខាភិបាល ណែនាំបន្ថែមដល់អាជីវករនៅផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់ទៅលើការការពារ បង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅ នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។
វិធានការទាំងនោះរួមមាន បុគ្គលិកបម្រើការងារទាំងអស់ ត្រូវពាក់ម៉ាស និងរបាំងមុខការពារឲ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។ អតិថិជនទាំងអស់ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ឲ្យបានត្រឹមត្រួវ និងជាប់ជានិច្ចទាំងអស់គ្នា។ ធនាគារ ផ្សារទំនើប និងហាងនីមួយៗត្រូវបំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តុ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រចូល និងដាក់អាល់កុល ឬជែងលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចួលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។
ត្រូវរៀបចំទៅតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១ម៉ែត្រកន្លះ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ ដាក់បង្ហាញនូវសញ្ញាណែនាំការពាក់ម៉ាស និងរក្សាអនាម័យដៃស្អាត និងការណែនាំអនាម័យពេលក្អក កណ្ដាស នៅគ្រប់ច្រកចូល និងទីតាំងអាចមើលឃើញទាំងអស់គ្នា។ ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច៣ដងក្នុង១ថ្ងៃ។
ការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមប្រពៃណីខ្មែរ ដោយលើកដៃសំពះចៀសវាងការចាប់ដៃគ្នា។ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ឲ្យបានឆាប់រហ័សជូនដល់អាជ្ញាធរពាក់ពន្ធ័ ឬក្រុមឆ្លើយតបបន្ទាន់តាមាប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍១១៥ ដោយមិនគិតថ្លៃរាល់ពេលសង្កេតឃើញមានករណីសង្ស័យចូលក្នុងនិយមន័យនៃជំងឺកូវីដ-១៩៕កឹម ទៀង