ក្រសួងអប់រំសម្រេចយកពហុកីឡាដ្ឋានជាតិជាកន្លែងធ្វើតេស្តសំណាក អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ 28 វិច្ឆិកា

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្រសួងអប់រំសម្រេចយកពហុកីឡាដ្ឋានជាតិធ្វើជាកន្លែងសម្រាប់ប្រមូលសំណាករបស់អ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ 28 វិច្ឆិកា មកធ្វើតេស្តជាលើកទី2 ចាប់ពីថ្ងៃទី07 ខែធ្នូ រហូតដល់ថ្ងៃទី12 ខែធ្នូ ឆ្នាំ2020។

ថ្ងៃទី 04 ខែធ្នូនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ភាគីពាក់ព័ន្ធដែលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ បុគ្គលិកអប់រំក្រោមឳវាទ អគ្គនាយកដ្ឋានកីឡា និងសាធារណជនទាំងអស់ ដែលហាត់ប្រាណ ឬលេងកីឡា និងហ្វឹកហ្វឺន ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ឱ្យបានជ្រាបពីពត៌មាន និងចូលរួមសហការប្រកបដោយប្រសិទ្ធភាពទាំងអស់គ្នា។

ដោយឡែក បុគ្គលិកអប់រំដែលទីតាំងបម្រើការក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកានេះ គិតត្រឹមថ្ងៃទី 03 ខែធ្នូ ក្រសួងសុខាភិបាលបានធ្វើតេស្ដអ្នកពាក់ព័ន្ធសរុបទាំងអស់ចំនួន 9,793 នាក់ ដែលនៅក្នុងនោះមានអ្នកវិជ្ជមានវីរុសកូវីដ-19 ថ្មី សរុបចំនួន 23នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner