កូវីដ​១​៩​៖​ ​អង្គការសុខភាព​ពិភពលោក​ពិចារណា​ផ្តល់​ការទទួលស្គាល់​វ៉ាក់សាំង​ផ្លូវការ​ ​តាម​អន​ឡា​ញ​

​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​អះអាង​ថា​ ​ខ្លួន​កំពុង​ពិចារណា​ផ្តល់​ការ​បញ្ជាក់​ពី​ការ​អាច​ប្រើប្រាស់​ឬការទទួលស្គាល់ជាផ្លូវការ លើការប្រើប្រាស់វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​តាម​អន​ឡា​ញ​ ​ខណៈ​ដែល​ក្តី​សង្ឃឹម​ក្នុង​ការ​បញ្ចប់​ជំងឺ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ក្រោយពេល​អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​ ​ដែល​ទទួល​បានការ​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​ខ្លួន​។​


​អ្នកជំនាញ​អង្គការ​សុខ​ភា​ពិភពលោក​ប្រចាំ​នៅ​អឺរ៉ុប​ S​i​d​d​hart​h​a​ ​D​at​t​a​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ​កាល​ពីម្សិលមិញ​ថា​ ​«​ពួកយើង​កំពុង​ធ្វើការ​យ៉ាង​ជាប់​លាប់​ ​ទាក់ទង​ការប្រើប្រាស់​បច្ចេកវិទ្យា​ ​ក្នុង​ការ​ឆ្លើយតបនឹង​កូ​វី​ដ​១​៩​ ​ហើយ​ក្នុងចំណោម​នេះ​ ​ក៏មាន​របៀប​ដែល​ពួកយើង​ប្រហែលជា​ធ្វើការ​ជាមួយ​រដ្ឋ​ជា​សមាជិក​ ​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​ហៅថា​ ​លិខិត​បញ្ជាក់ទទួលស្គាល់​វ៉ាក់សាំង​ តាម​អន​ឡា​ញដែរ​»​ ​។​


​ប្រភព​បន្ត​ថា​ ​ចំពោះ​វិធីសាស្ត្រ​ដែល​ក៏​នឹង​សំដៅ​លើ​លទ្ធភាព​សម្គាល់​និង​គ្រប់គ្រង​មនុស្ស​ដែល​ទទួលការ​ចាក់​វ៉ាក់សាំង​ដែរ​នោះ​ ​មិនទាន់​ត្រូវ​បាន​សម្រេច​ចុងក្រោយ​ទេ​ ​ហើយក៏​ត្រូវធ្វើ​ឲ្យ​ស្រប​តាមច្បាប់​ប្រទេស​ជា​សមាជិក​នីមួយៗ​ដែរ​។​


​គួរ​បញ្ជាក់​ថា​ ​អង់គ្លេស​ ​កាលពី​ថ្ងៃពុធ​ ​ស​ប្តាហ៍​នេះ​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​ដែលគេ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ហើយ​ទីភ្នាក់ងារ​វេជ្ជសាស្ត្រ​អឺរ៉ុប​ក៏​នឹង​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​នេះ​ ​នា​ថ្ងៃ​ទី​២​៩​ ​ធ្នូ​ ​ជា​លើក​ចុងក្រោយ​ដែរ​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner