ណាសានឹងបង់លុយ1ដុល្លារសម្រាប់រាល់ការយកថ្ម1ដុំពីឋានព្រះច័ន្ទ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថា ទីភ្នាក់ងារស្រាវជ្រាវទីអាវកាសអន្តរជាតិណាសាត្រូវបានគេដឹងថានឹងបង់លុយចំនួន 1ដុល្លារសម្រាប់ដុំថ្មមួយដុំដែលត្រូវបានប្រមូលយកមកពីឋានព្រះច័ន្ទ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញទីភ្នាក់ងារស្រាវជ្រាវអាវកាសរបស់អាមេរិកមួយនេះបានប្រកាសផ្តល់កុងត្រាទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចំនួន 4 ដែលត្រូវបានជ្រើសរើសដោយកម្មវិធីប្រមូលធនធានពីភពព្រះច័ន្ទក្នុងតម្លៃទាបដែលក្នុងនោះគេសង្កេតឃើញមានផងដែរនូវក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងកាលីហ្វ័រញ៉ា Masten Space Systems និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូ Ispace។

តាមប្រភពដដែលបានបញ្ជាក់ទៀតថា ណាសានឹងធ្វើការបង់ប្រាក់លើកទឹកចិត្តចំនួន 1 ដុល្លារក្នុងមួយដុំទៅឲ្យក្រុមហ៊ុនដែលប្រមូលដុំថ្មពីឋានព្រះច័ន្ទ មានទំងន់ចន្លោះពី 50ក្រាមទៅ 500ក្រាម។

យោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់ណាសាបាននិយាយថា៖ក្រុមហ៊ុនទាំងនោះនឹងត្រូវប្រមូលយកធនធានទាំងនោះមកផែនដីវិញព្រមជាមួយនឹងភស្តុតាងច្បាស់លាស់ព្រមទាំងទិន្នន័យដែលខ្លួនអាចប្រមូលបានផងដែរ៕

គួរឲ្យដឹងដែរថាការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីយានអាវកាសរបស់ចិន Chang’e-5 បានប្រកាសជោគជ័យក្នុងការធ្វើដំណើរទៅដល់ភពនេះ និងប្រមូលបានធនធានគំរូមួយចំនួនដោយជោគជ័យ និងកំពុងធ្វើដំណើរត្រឡប់មកផែនដីវិញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner