នាយករដ្ឋមន្រ្តីឥណ្ឌាបញ្ជាក់ថា វ៉ាក់សាំង Covid-19 អាចនឹងផលិតរួចរាល់នៅឥណ្ឌាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ

ឥណ្ឌា៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី នៅថ្ងៃសុក្រនេះប្រកាសថា វ៉ាក់សាំងការពារជំងឺ Covid-19 អាចនឹងផលិតរួចរាល់នៅក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ។
លោក ម៉ូឌី បានបញ្ជាក់ថា តម្លៃវ៉ាក់សាំងបាននិងកំពុងពិភាក្សាជាមួយបណ្តារដ្ឋ ហើយការចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសវិញ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅពេលដែលរដ្ឋាភិបាលសហព័ន្ធទទួលបានការយល់ព្រមពីក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌា ។
នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា វ៉ាក់សាំងចំនួន០៣នៅឥណ្ឌា គឺស្ថិតក្នុងតំណាក់កាលផ្សេងៗគ្នា… អ្នកជំនាញបានរំពឹងថា វ៉ាក់សាំងនេះគឺនឹងមិនប្រើពេលយូរទៀតនោះទេ វាប្រហែលជាពីរទៅបីសប្តាហ៍ទៀតប៉ុណ្ណោះ.. វ៉ាក់សាំងអាចនឹងផលិតរួចរាល់នៅឥណ្ឌា ។ លោក ម៉ូឌី បន្ថែមទៀតថា អាទិភាពដំបូងគេនឹងត្រូវបានផ្តល់ជូនដល់ក្រុមបុគ្គលិកជួរមុខ ដែលជាអ្នកឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ កូរ៉ូណា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner