រដ្ឋធានីម៉ូស្គូ របស់ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំ

រុស្ស៊ី៖ អភិបាលក្រុងម៉ូស្គូលោក សឺហ្គេ សប់ប្យ៉ាននីន បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋធានីរបស់ប្រទេសរុស្ស៊ីនេះ នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ ទ្រាយធំរបស់ខ្លួន ដើម្បីប្រឆាំងនឹងជំងឺ Covid-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។
អភិបាលក្រុង ម៉ូស្គូ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា បុគ្គលិកពេទ្យ គ្រូបង្រៀន ព្រមទាំងបុគ្គលិកផ្តល់សេវាសង្គម នឹងក្លាយជាអ្នកដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំង ដោយសារតែពួកគេជាក្រុមងាយរងគ្រោះបំផុត ខណៈដែលមនុស្ស៥ពាន់នាក់ផ្សេងទៀតបានចុះឈ្មោះរួចរាល់ហើយសម្រាប់ការចាក់វ៉ាក់សាំង ។
ការលើកឡើងខាងលើនេះរបស់លោក សឺហ្គេ សប់ប្យ៉ាននីន ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានបញ្ជាអោយរដ្ឋាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនដល់ប្រជាជនជាលក្ខណៈទ្រង់ទ្រាយធំនាសប្តាហ៍ក្រោយនេះ ស្របពេលដែលចំនួនវ៉ាក់សាំងដែលបានផលិតមានប្រមាណជិត២លានដូស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner