លោក ដូណាល់ ត្រាំ បញ្ជាអោយដកកងទ័ពចេញពីសូម៉ាលី បន្ទាប់ពីការកាត់បន្ថយចំនួនទាហាននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់

អាមេរិក៖មន្ទីរបញ្ចកោណនៅថ្ងៃសុក្រនេះបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាអោយដកយោធានិងបុគ្គលិកសន្តិសុខអាមេរិកចេញពីប្រទេសសូម៉ាលី ជាទីដែលពួកគេធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់-សាបាប នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។
បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ លោក ត្រាំ បានបញ្ជាអោយក្រសួងការពារជាតិ និងបញ្ជាការអាហ្វ្រិករបស់សហរដ្ឋអាមេរិក ដូរទីតាំងបុគ្គលិកនិងទ្រព្យសម្បត្តិភាគច្រើនចេញពីសូម៉ាលីយ៉ាងយូរត្រឹមឆ្នាំ២០២១ ។ ប៉ុន្តែក្រសួង ការពារជាតិអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមិនដកចេញ ឬឈប់ចូលរួមពាក់ព័ន្ធជាមួយអាហ្វ្រិកទេ.. យើងបន្តកាត់បន្ថយអង្គការជ្រុលនិយមហិង្សានានា ដែលអាចគំរាមមាតុភូមិរបស់យើង ក្នុងពេលធានាថា យើងបន្តរក្សាគុណតម្លៃយុទ្ធសាស្ត្ររបស់យើងនៅក្នុងការប្រកួតប្រជែងរបស់មហាអំណាច ។
សូមបញ្ជាក់ថា បញ្ជាការអាហ្វ្រិកអាមេរិកបានរក្សាទុកទាហាន និងបុគ្គលិកប្រមាណ៧០០នាក់មកពីប្រតិបត្តិការសន្តិសុខអាមេរិក និងក្រុមហ៊ុនម៉ៅការសន្តិសុខឯកជននៅសូម៉ាលី ដែលអង្គភាពទាំងពីរធ្វើប្រតិបត្តិការប្រឆាំងពួកអាល់-សាបាប ហើយជួយបណ្តុះបណ្តាលកងកម្លាំងសូម៉ាលីចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner