លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជា​អោយ​ដក​កងទ័ព​ចេញពី​សូ​ម៉ា​លី​ ​បន្ទាប់ពី​ការ​កាត់បន្ថយ​ចំនួន​ទាហាន​នៅ​អា​ហ្វហ្គា​នី​ស្ថាន​ ​និង​អ៊ី​រ៉ា​ក់

​អាមេរិក​៖​មន្ទីរ​បញ្ចកោណ​នៅ​ថ្ងៃសុក្រ​នេះ​បញ្ជាក់​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បញ្ជា​អោយ​ដក​យោធា​និង​បុគ្គលិក​សន្តិសុខ​អាមេរិក​ចេញពី​ប្រទេស​សូ​ម៉ា​លី​ ​ជាទី​ដែល​ពួកគេ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​អា​ល់-​សា​បាប​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​មន្ទីរ​បញ្ចកោណ​ ​លោក​ ​ត្រាំ​ ​បាន​បញ្ជា​អោយ​ក្រសួង​ការពារ​ជាតិ​ ​និង​បញ្ជាការ​អាហ្វ្រិក​របស់​សហរដ្ឋអាមេរិក​ ​ដូរ​ទីតាំង​បុគ្គលិក​និង​ទ្រព្យសម្បត្តិ​ភាគច្រើន​ចេញពី​សូ​ម៉ា​លី​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២​០​២​១​ ​។​ ​ប៉ុន្តែ​ក្រសួង​ ​ការពារ​ជាតិ​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​មិន​ដកចេញ​ ​ឬ​ឈប់​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​អាហ្វ្រិក​ទេ​.. ​យើង​បន្ត​កាត់បន្ថយ​អង្គការ​ជ្រុល​និយម​ហិង្សា​នានា​ ​ដែល​អាច​គំរាម​មាតុភូមិ​របស់យើង​ ​ក្នុង​ពេល​ធានា​ថា​ ​យើង​បន្ត​រក្សា​គុណ​តម្លៃ​យុទ្ធសាស្ត្រ​របស់យើង​នៅ​ក្នុង​ការប្រកួតប្រជែង​របស់​មហាអំណាច​ ​។​

សូម​បញ្ជាក់​ថា​ ​បញ្ជាការ​អាហ្វ្រិក​អាមេរិក​បាន​រក្សាទុក​ទាហាន​ ​និង​បុគ្គលិក​ប្រមាណ​៧​០​០​នាក់​មកពី​ប្រតិបត្តិការ​សន្តិសុខ​អាមេរិក​ ​និង​ក្រុមហ៊ុន​ម៉ៅការ​សន្តិសុខ​ឯកជន​នៅ​សូ​ម៉ា​លី​ ​ដែល​អង្គភាព​ទាំងពីរ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ពួក​អា​ល់-​សា​បាប​ ​ហើយ​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​សូ​ម៉ា​លី​ចាប់តាំង​ពីដើម​ទសវត្សរ៍​ឆ្នាំ​២​០​០​០​មក​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner