រដ្ឋធានី​ម៉ូស្គូ ​របស់​ប្រទេស​រុស្ស៊ី ​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ

រុស្ស៊ី​៖​ ​អភិបាល​ក្រុង​ម៉ូស្គូ​លោក​ ​សឺ​ហ្គេ ​សប់​ប្យ៉ា​ន​នី​ន​ ​បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​រដ្ឋធានី​របស់​ប្រទេស​រុស្ស៊ី​នេះ​ ​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​របស់​ខ្លួន​ ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អភិបាល​ក្រុង​ ម៉ូស្គូ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា​ ​បុគ្គលិក​ពេទ្យ​ ​គ្រូបង្រៀន​ ​ព្រមទាំង​បុគ្គលិក​ផ្តល់​សេវា​សង្គម​ ​នឹង​ក្លាយ​ជា​អ្នក​ដំបូង​គេ​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​ដោយសារតែ​ពួកគេ​ជា​ក្រុម​ងាយ​រងគ្រោះ​បំផុត​ ​ខណៈ​ដែល​មនុស្ស​៥​ពាន់​នាក់​ផ្សេងទៀត​បាន​ចុះឈ្មោះ​រួចរាល់​ហើយ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ ​។​

ការ​លើកឡើង​ខាងលើ​នេះ​របស់​លោក​ ​សឺ​ហ្គេ ​សប់​ប្យ៉ា​ន​នី​ន​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លា​ឌី​មៀ​រ​ ​ពូ​ទី​ន​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បញ្ជា​អោយ​រដ្ឋាភិបាល​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ប្រជាជន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នាស​ប្តាហ៍​ក្រោយនេះ​ ​ស្រប​ពេល​ដែល​ចំនួន​វ៉ាក់សាំង​ដែល​បាន​ផលិត​មាន​ប្រមាណ​ជិត​២​លាន​ដូ​ស​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner