​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​អាច​នឹង​ផលិត​រួចរាល់​នៅ​ឥណ្ឌា​នាប៉ុន្មាន​ស​ប្តាហ៍ទៀតនេះ

​ឥណ្ឌា​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​នេះ​ថា​ ​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​លោក​ ​ណា​រិន​ ដ្រាម៉ូ​ឌី​ ​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​អាច​នឹង​ផលិត​រួចរាល់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ក្នុងរយៈពេល​ពីរ​ទៅ​បី​ស​ប្តាហ៍​ខាងមុខនេះ​ ​។​

លោក​ ម៉ូ​ឌី​ ​បាន​បញ្ជាក់​ថា​ ​តម្លៃ​វ៉ាក់សាំង​បាន​និង​កំពុង​ពិភាក្សា​ជាមួយ​បណ្តា​រដ្ឋ​ ​ហើយ​ការចែក​ចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​វិញ​ ​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​ពោល​គឺ​នៅពេលដែល​រដ្ឋាភិបាល​សហ​ព័ន្ធ​ទទួល​បានការ​យល់ព្រម​ពី​ក្រុម​អ្នក​វិទ្យា​សា​ស្រ្ត​ឥណ្ឌា​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ចំនួន​០​៣​នៅ​ឥណ្ឌា​ ​គឺ​ស្ថិត​ក្នុង​តំ​ណាក់​កាល​ផ្សេងៗ​គ្នា​… ​អ្នកជំនាញ​បាន​រំពឹង​ថា​ ​វ៉ាក់សាំង​នេះ​គឺ​នឹង​មិន​ប្រើ​ពេល​យូរ​ទៀត​នោះ​ទេ​ ​វា​ប្រហែលជា​ពីរ​ទៅ​បី​ស​ប្តាហ៍​ទៀត​ប៉ុណ្ណោះ​.. ​វ៉ាក់សាំង​អាច​នឹង​ផលិត​រួចរាល់​នៅ​ឥណ្ឌា​ ​។​ ​លោក​ ម៉ូ​ឌី​ ​បន្ថែម​ទៀត​ថា​ ​អាទិភាព​ដំបូង​គេ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដល់​ក្រុម​បុគ្គលិក​ជួរមុខ​ ​ដែល​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ កូរ៉ូ​ណា​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner