ILO បង្កើតប្រព័ន្ធទូរស័ព្ទបន្ទាន់អប់រំកម្មករពីជំងឺកូវីដ
គម្រោងរោងចក្រកាន់តែប្រសើរ របស់អង្គការអាយឡូ (ILO ) នៅថ្ងៃទី ៦ ខែមិថុនានេះបានដាក់ចេញនូវប្រព័ន្ធទូរស័ព្ទមួយដើម្បីផ្ដល់ព័ត៌មានដល់កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរនិងផលិតស្បែកជើង វិស័យធ្វើដំណើរនិងកាបូបស្ដីពីការការពារនៃជំងឺ covid 19។
ប្រព័ន្ធទូរស័ព្ទ នឹងអាចឲ្យកម្មករ តេចូលដើម្បីយល់ដឹងអំពីវិធានការការពារជំងឺកូវីដ19 នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ដោយពួកគេអាចដឹងដូចជារបៀបការពារខ្លួននៅពេលធ្វើដំណើរ ទៅកន្លែងការងារ និងពីរបៀបដែលពួកគេអាចធ្វើបាន ប្រសិនបើពួកគេសង្ស័យថាមានជំងឺកូវីដ19 លេខទូរសព្ទដែលពួកគេអាចទាក់ទងបានគឺ ០៩៣ ៦៤៤ ៦៤៤។
ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាមនុស្សស្រី សាវ៉ា ផាក បានលើកឡើងថា ការធានាពីសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងការងារ ឈឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងចម្បងរបស់អង្គការអាយឡូ(ILO)។
លោកស្រីបានបន្តថា តាមរយៈបណ្ដាញទូរស័ព្ទបន្ទាន់នេះកម្មករកាន់តែអាចទទួលបានព័ត៌មានបានយ៉ាងឆាប់រហ័សនិងជាពិសេស ការផ្ដល់អត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតទាំងឡាយដែលអក្ខរកម្មនៅមានកម្រិត៕