នគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី០៥មិថុនា២០២០ នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទី១/ឈ្មោះ ជៀន យុន អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទី២/ឈ្មោះ ហឿន រិទ្ធិ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ច ឲ្យដឹងថាមុនឃាត់យុវជនខាងលើក្រោយកម្លាំប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានបានឃើញជនសង្ស័យកំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1G-2072 នៅចំណុចខាងលើដោយសង្ស័យ ក៏ឃាត់សាកសួរត្រួតពិនិត្យឃើញមានក្រាមសថ្លាសង្ស័យជាគ្រឿងញៀននៅជាប់ខ្លួនក៏ឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

ដោយ៖ ​ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner