កម្មការនីដួលសន្លប់៤៣នាក់ ម្សិលមិញបានធូរស្បើយ ចូលធ្វើការវិញខ្លះ តែនៅព្រឹកនេះបន្តសន្លប់៦នាក់ ទៀតនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីសល៍

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះថាកម្មការិនី៤៣នាក់ ដែលសន្លប់កាលពីម្សលមិញបានធូរស្បើយចូលធ្វើការវិញខ្លះ ហើយតែនៅព្រឹកនេះមានកម្មការិនី៦នាក់ បន្តសន្លប់ដោយក្រុមការងារកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោក អ៊ូ សុខឿន បានបន្តថាការដែលនាំកម្មការិនីសន្លប់នេះដោយសារកម្មការិនីម្នាក់មិនស្រួលខ្លួន ទៅកោសខ្យល់នៅក្បែរបន្ទប់ទឹកពេលមកវិញមានអាការៈទន់ដៃទន់ជើង កម្មករដ៏ទៃទៀតឃើញដូច្នេះក៏សន្លប់តៗគ្នាទៅ ហើយនេះគ្រាន់តែជាព័ត៌មានបឋមទេ និងរង់ចាំលទ្ធផលកាអង្កេតត្រួតពិនិត្យវាយម្លៃពីគណៈកម្មការជាតិស្តីពីការទប់ស្កាត់ករណី សន្លប់តាមរោងចក្រនៅថ្នាក់ក្រសួង តែព្រឹកនេះលោកបានចាត់មន្ត្រីឲ្យទៅឈរជើងនៅរោងចក្រនឹងហើយដើម្បី សម្របសម្រួលទៅលើករណីកម្មការិនីសន្លប់នេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្វាយទាបខេត្តស្វាយរៀងមានកម្មការិនីចំនួន៤៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយតាមការអះអាងពីប្រភពខ្លះថាបណ្តាលមកពីមូលហេតុធំក្លិនស្អុយថ្នាំ នៅជាប់ខ្សែភ្លើង និងខ្វះខ្យល់អុកស៊ីស៊ែនបង្កឲ្យកម្មការនីណែនទ្រូងពិបាកដកដង្ហើមបណ្តាលឲ្យដួលសន្លប់តែម្តង។

បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើងដាក់ចែកកម្មការនីដើម្បី រុំអំពូលភ្លើងបញ្ចូលតាមដុំស្រាប់តែមានជះ ខ្លិនស្អុយសាយភាយពេញអគារ និងហប់ខ្វះខ្យល់ដកដង្ហើមបង្កឲ្យកម្មការនី ដែលកំពុងធ្វើការថប់ដង្ហើមតឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់ នៅរោងចក្រធីវ៉ាយ(ផល្លិតអំពូលភ្លើង)។

ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីមានកម្មការនីដួលសន្លប់សមត្ថកិច្ច បានឲ្យកម្មកករមិត្តភក្តិធ្វើការជាមួយគ្នាសែងជនរងគ្រោះចេញមកក្រៅអគារហើយហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូចំនួន៣០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន១៣នាក់ដើម្បីសង្គ្រោះ ចំណែកកម្មការនីផ្សេងទៀតដែលនៅក្នុងអគារដែលមានកម្មការនី ដួលសន្លប់ម្ចាស់រោងចក្រឲ្យឈប់សម្រាកបណ្តោះអាសន្នថ្ងៃទី៦ មិថុនា២០២០ ឲ្យចូលមកធម្មតាវិញ។

ប្រភពពីលោកគ្រូពេទ្យវិញបានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យពិនិត្យព្យាបាល និងបន្តោងសេរ៉ូមជនរងគ្រោះគឺ បានធូស្រាលវិញហើយ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ មានខ្លិនស្អុយចេញពីថ្នាំនៅខ្សែជាប់ភ្លើង និងខ្វះខ្យល់ឧកស៊ីសែនដោយអគារធំ គ្មានបង្អួចដើម្បីឲ្យខ្យល់ធម្មជាតិចូលក្នុងអាគារបានល្អ ក៏ប៉ុន្តែករណីនេះមន្ត្រីជំនាញគណកម្មការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងក្រុមការងារអន្តរក្រសួងកំពុង ធ្វើការចុះពិនិត្យរកមូលហេតុនេះឲ្យបានជាក់លាក់ទើបផ្តល់ជូនជាក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner