រដ្ឋបាលខេត្តសៀមរាប​ បន្តចុះណែនាំដល់អាជីករលក់ដូរនៅផ្សារារត្រីអង្គរឃ្យុងយូទាំងអស់ឱ្យអនុវត្តន៍ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាបមានមន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីប៉ូលីសនៃស្នងការដ្ឋាននរគបាលខេត្តបានបន្តចុះណែនាំដល់អាជីវករអ្នកលក់ដូរសម្ភារ និងចំណីអាហារនៅផ្សាររាត្រីអង្គរឃ្យុងយូក្នុងក្រុងសៀមរាបឱ្យអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយក្នុងទីកន្លែងនីមួយៗត្រូវ ពាក់ម៉ាស់ ព្រមទាំងលាងដៃនឹងអាកុល ជែល និងសាប៊ូ ដើម្បីសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការអនុវត្តបែបនេះគឺជាចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍ ពិសេសក៏ជាការការពារខ្លួនឯងកុំឱ្យឆ្លងជំងឺកូវីដ១៩ផងដែរ។ ក្នងនាមអាជ្ញាធរខេត្ត រដ្ឋបាលខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបាន សំណូមយ៉ាងទទូចដល់បងប្អូន អាជីវករនិងអ្នកទិញព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖

1.កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
2.កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។

ក្នុងនាមអាជ្ញាធរខេត្តលោក នាក់ ណេរ៉ុន សង្ឃឹមយ៉ាងមុតមាំថា អ្នកលក់ អ្នកទិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តន៍តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner