បើករថយន្តឆ្លងផ្លូវត្រូវរុឺម៉កកង់បី បុកពេញទំហឹង រងការខូចខាតយ៉ាងដំណំ និងរបួសម្នាក់

ភ្នំពេញ៖  នារីម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់បើករុឺម៉កកង់បីបុកផ្នែកខាងមុខរងការខាតយ៉ាងដំណំ និងបណ្ដាលឲ្យអ្នកបើកកង់បីរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូឆ្នាំ ២០២០ នៅចំណុចស្តុបសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននឹងកើតហេតុគេឃើញនារីម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BC-8841ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់បើករុឺម៉កកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GZ-3865ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតបុករថយន្តផ្នែកខាងស្ដាំខាងមុខបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបរម៉ូតូកង់បីបានរងរបួស ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅសារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ  ៖  ជីម  ភារ៉ា
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner