របួសធ្ងន់ម្នាក់ ក្រោយពីរថយន្តដឹកខ្សាច់បេីកបុកម៉ូតូ នៅស្ពានច្បារអំពៅ ហេីយព្យាយាមមិនទទួលខុសត្រូវ

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តដឹកខ្សាច់យ៉ាងលឿនមិនប្រយ័ត្តក៏បានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាក់ហុងដាឌ្រីមបណ្តាលឲ្យរងរបួសធ្ងន់រួចបន្តបេីករត់គេចតែត្រូវសមត្ថកិច្ចឃាត់បានមកវិញកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពានមុនីវង្សថ្មីតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីកបរម៉ូតូមួយគ្រឿងម៉ាកហុងដាដ្រឹមសេរីឆ្នាំ២០១៦ព័ណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1FT-0859។ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់កន្លែងកេីតហេតុក៏មានរថយន្តមួយគ្រឿងទៀតម៉ាក់ DONGFANG ពណ៌សជាប្រភេទឡានដឹកខ្សាច់ពាក់ស្លាកលេខភ្នំពេញ 3F-0110 ដែលបេីកបរដោយបុរស់ម្នាក់បេីកបរស្របទិសគ្នាមកពីក្រោយម៉ូតូនៅក្នុងល្បឿនយ៉ាងលឿន។

ដោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបេីកបរម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និងបណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងក្រោយនឹងផ្នែកខាងមុខភ្លាមៗនោះរថយន្តបង្កក៏ព្យាយាមបន្តបេីករត់ចេញពីកន្លែងកេីតហេតុតែត្រូវបានប្រជាលរដ្ឋរួមជាមួយសមត្ថកិច្ចប្រចាំការនៅគោលដៅបេីកដេញតាមពីក្រោយរហូត និងស្ទាក់ចាប់បាននៅត្រង់ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ភ្លាមៗនោះជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រោះនៅគ្លីនិកឯកជនក្បែរកន្លែងកេីតហេតុផងដែរ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វេីការអន្តរាគមន៍ទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងយកម៉ូតូនឹងរថយន្តបង្កទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំធ្វេីការដោះស្រាយពេលក្រោយ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner