​ទីបំផុត​យានអវកាស​ជប៉ុន​ ​Hay​a​bus​a​-2 ​ទទួលជោគជ័យ​ ​ក្នុង​ការ​ទម្លាក់​គំរូតាង​អាចម៍ផ្កាយ​ចុះ​មក​ផែនដី

​ជប៉ុន​៖​ ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់​ថា​ ​យាន​ស្រាវជ្រាវ​ ​Hay​a​bus​a​-2 ​របស់​ខ្លួន​បាន​ទទួលជោគជ័យ​ទាំងស្រុង​ ​ក្នុង​ការ​ទម្លាក់​គំរូតាង​អាចម៍ផ្កាយ​ R​y​u​g​u ​ទៅ​លើទឹក​ដី​អូស្ត្រាលី​ខាងត្បូង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ឧបករណ៍​ផ្ទុក​តូច​មួយ​ ​ត្រូវ​បាន​ទម្លាក់​ទៅលើ​តំបន់​ដាច់ស្រយាល​ ​មាន​ចម្ងាយ​ ​៥​០​០​គីឡូម៉ែត្រ​ពី​ភាគ​ពាយ័ព្យ​ទីក្រុង​ ​A​d​e​l​aide​ ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​ ​។​ ​វា​គឺជា​គំរូតាង​នៃ​អាចម៍ផ្កាយ​ទី​២​ ​មកកាន់​ផែនដី​ ​បន្ទាប់ពី​បេសកកម្ម​ ​Hay​a​bus​a​ ​កាលពី​ឆ្នាំ​២​០​១​០​ ​បាន​នាំ​យក​គំរូតាង​ពី​អាចម៍ផ្កាយ​ ​It​ok​a​w​a​ ​។​ ​បើ​តាម​ការ​គ្រោងទុក​នោះ​ ​គំរូតាង​ពាក់កណ្តាល​នឹង​ត្រូវ​ចែករំលែក​រវាង​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ J​A​X​A​, ​ទីភ្នាក់ងារ​អវកាស​អាមេរិក​ N​AS​A​ ​និង​អង្គការ​អន្តរជាតិ​ដទៃទៀត​ ​ហើយ​នៅសល់​ប៉ុន្មាន​ ​គឺ​សម្រាប់​ការ​សិក្សាស្រាវជ្រាវ​ពេលក្រោយ​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​វិភាគ​ថ្មីៗ​នា​ថ្ងៃ​អនាគត​ ​។​

យ៉ាងណាមិញ​ ​បេសកកម្ម​របស់​យាន​ស្រាវជ្រាវ​ ​Hay​a​bus​a​-2 ​មិនទាន់​ចប់​នោះ​ទេ​ ​គឺ​ក្រោយ​ទម្លាក់​គំរូតាង​របស់​ R​y​u​g​u ​ហើយ​ ​វា​នឹង​បន្ត​ឆ្ពោះទៅ​កាន់​គោលដៅ​ជា​អាចម៍ផ្កាយ​ចំនួន​ពីរ​ផ្សេងទៀត​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner