ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូដ_19 ថ្មីចំនួន2នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆ្ឆិកា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី7 ខែធ្នូ ឆ្នាំ2020នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ_19 ថ្មីចំនួន2នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ 28វិច្ឆិកា»។

អ្នកទាំង2នាក់ដែលរកឃើញឆ្លងកូវីដ_19 នេះ រួមមានបុរសឈ្មោះ អ៉ី តារា អាយុ21ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ29ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020 នៅម៉ោង8:30នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។

បច្ចុប្បន្នអ្នកទាំង2នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍ 28វិច្ឆិកា ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី2 នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2020 នេះ នៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2020 ដែលមានទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប៉ះពាល់ និងតាមបណ្តាមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងដែលពេលនោះ សម្រាប់អ្នកប៉ះពាល់នៅតាមខេត្ត)។

គិតត្រឹមថ្ងៃទី6 ខែធ្នូ ឆ្នាំ2020 ម្សិលមិញនេះ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍ 28វិច្ឆិកា» សរុបចំនួន12,305សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ_19 ថ្មីចំនួន 32នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានី ភ្នំពេញ ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner