អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៧លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥៤ម៉ឺននាក់ និងជាសះស្បើយជាង៤៦លាន៥៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៧លាន៣៨ម៉ឺន៥ពាន់២៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥៤ម៉ឺន១ពាន់៦៣៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៦លាន៥៧ម៉ឺន៨ពាន់៨៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៥លាន១៥ម៉ឺន៩ពាន់៥២៩នាក់ ស្លាប់ចំនួន២៨ម៉ឺន៨ពាន់៩០៦នាក់ និងជាសះស្បើយចំនួន៨លាន៨៥ម៉ឺន៥ពាន់៥៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៦៧ម៉ឺន៦ពាន់៨០១នាក់ ស្លាប់ចំនួន១៤ម៉ឺន៥៩០នាក់ និងជាសះស្បើយ៩លាន១៣ម៉ឺន៨ពាន់១៧១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៦០ម៉ឺន៣ពាន់៥៤០នាក់ ស្លាប់១៧ម៉ឺន៦ពាន់៩៦២នាក់ និងជាសះស្បើយ៥លាន៧៧ម៉ឺន៦ពាន់១៨២នាក់ ៕