ទីបំផុត​ឥណ្ឌូណេស៊ី​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ស៊ី​ណូ​វ៉ា​ក់ ​របស់​ចិន

​ឥណ្ឌូ​នេ​ស៊ី​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​ការពារ​ ​CO​V​I​D​-19 ​ដំបូង​ ​ដែល​ដឹក​តាម​កប៉ាល់​ពី​ប្រទេស​ចិន​ហើយ​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​។​

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ ចូកូ ​វី​ដូដូ ​ក៏បាន​ធ្វើ​សេចក្តីប្រកាស​មួយ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ដែរ​ថា​ ​ឥ​ប្រទេស​របស់​លោក​បាន​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ជាលើកដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ (​Sin​o​v​a​c B​i​o​t​e​c​h​) ​ដែល​វ៉ាក់សាំង​ប្រភេទ​នេះ​ ​ឥណ្ឌូណេស៊ី​ធ្លាប់​ទ​ទួ​ក​យកមក​ធ្វើ​តេ​ស្ត​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​សីហា​កន្លងទៅ​នេះ​។​

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រទេស​របស់​លោក​នឹង​ត្រៀម​ទទួល​វ៉ាក់សាំង​ដដែល​នេះ​ ​ចំនួន​១​.​៨​លាន​ដូ​ស​ទៀត​នៅដើម​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​ថា​ ​នៅពេលដែល​យើង​សម្រេច​ថា​នឹង​ប្រើ​វា​បាន​ ​នោះ​យើង​អាច​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​ហើយ​អ្វី​គ្រប់​ៗ​យ៉ាង​នឹង​ត្រូវ​ត្រៀម​អោយ​រួចរាល់​ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner