​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​វិនិយោគ​៥​១​៥​លាន​ដុល្លារ​ ​ដើម្បី​ជំរុញ​ផលិតកម្ម​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

​ចិន​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​បាន​ផ្តល់​ប្រាក់​៥​១​៥​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ ​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ខណៈ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បញ្ចេញ​ចាក់​អោយ​សាធារណៈ​ជន​ទូទៅ​ក្នុង​ខែ​ធ្នូ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​Sin​o B​i​o​pharmaceutical​ ​របស់​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​អង្គភាព​ធុរកិច្ច​មួយ​នឹង​វិនិយោគ​ប្រាក់​៥​១​៥​លាន​ដុល្លារ​ទៅ​ក្នុង​ក្រុមហ៊ុន​ ​Sin​o​v​a​c ​Life​ ​Sciences​ ​ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Sin​o​v​a​c​ដើម្បី​ជួយ​អភិវឌ្ឍ​ ​និង​ផលិត​វ៉ាក់សាំង​ ​Corona​V​a​c ​។​

​បើ​តាម​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​ខ្លួន​រំពឹង​ថា​ ​នឹង​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​០​០​លាន​ដូ​ស​ក្នុង​មួយ​ឆ្នាំ​ ​និង​មានបំណង​សង់​បញ្ចប់​រោងចក្រ​ផលិត​វ៉ាក់សាំង​ទី​២​នៅ​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ​២​០​២​០​ខាងមុខ​ ​ដើម្បី​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ប្រចាំ​ឆ្នាំ​អោយ​ដល់​៦​០​០​លាន​ដូ​ស​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner