​វ៉ាក់សាំង​កូវីដ១​៩ ផលិតនៅវៀតណាម នឹងផ្តើមចាក់លើ​មនុស្ស​ នា​ថ្ងៃ​ទី​១​០​ ​ធ្នូ​

វៀតណាម​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ជា​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​វេជ្ជសាស្ត្រ​នៅ​ប្រទេស​វៀតណាម​ឈ្មោះថា​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ ​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ធ្នូ​ ​២​០​២​០​ខាងមុខនេះ​។​


​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ N​guy​e​n ​Than​h​ ​Long​ ​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​នេះ​នឹង​សហការ​ជាមួយ​ពេទ្យ​យោធា​វៀតណាម​ ​ក្នុង​ការ​ចាប់ផ្តើម​ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត​ ​ចូលរួម​ក្នុង​ការសាកល្បង​ចាក់​លើ​មនុស្ស​លើកដំបូង​នេះ​ ​ដោយ​អ្នកស្ម័គ្រចិត្ត​ទាំងនេះ​នឹង​ត្រូវ​ផ្តល់​វ៉ាក់សាំង​ឲ្យ​ចាក់​ ​១​ស​ប្តាហ៍ ​បន្ទាប់​។​


​ក្រសួងសុខាភិបាល​ថា​ ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ដំបូង​ ​មាន​ចំនួន​ប្រមាណ​២​០​នាក់​ ​មាន​អាយុ​ចាប់ពី​១​៨​ ​ដល់​ ​៤​០​ឆ្នាំ​។​ ​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ដល់​អ្នក​ពាក់ព័ន្ធ​ត្រៀម​រៀបចំ​ការសាកល្បង​លើ​មនុស្ស​ ​ដំណាក់កាល​ទី​២​ទៀត​ដែរ​។


​វៀតណាម​ ​បច្ចុប្បន្ននេះ​ ​មាន​ស្ថាប័ន​ចំនួន​៤​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ហើយ​ក្រៅពី​ N​an​o​g​e​n ​ដែលគេ​ផ្តល់​អាទិភាព​មុនគេ​នេះ​ ​ក៏មាន​បី​ស្ថាប័ន​ទៀត​ ​រួម​មាន​៖​ ​V​a​b​i​o​t​e​c​h​, ​P​o​l​y​v​a​c ​និង​វិទ្យាស្ថាន​ ​Vaccine​s ​and​ ​Medical​ ​Biological​s (​I​V​A​C)​។​ ​ក្រសួងសុខាភិបាល​ក៏​បានឲ្យ​ដឹង​ដែរ​ថា​ ​វ៉ាក់សាំង​ផលិត​ដោយ​ N​an​o​g​e​n ​នេះ​ក៏​ធ្លាប់​តេ​ស្ត​លើ​សត្វ​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner