សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យមន្រ្តី និងអ្នកពាក់ព័ន្ធដែលចូលទីស្តីការគណៈរដ្ឋមន្រ្តីទៅពិនិត្យសំណាក់១០០%

អត្ថបទដោយ៖
ធី ដា

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមរយៈសារជាសំឡេងនៅថ្ងៃទី០៦ខែធ្នូបានអំពាវនាវសារជាថ្មីឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យទៅធ្វើតេស្តរកវីរុសកូវីដ១៩ទាំងអ្នកដែលបានធ្វើតេស្តរួចម្តងហើយ និងអ្នកមិនបានធ្វើតេស្តត្រូវតែទៅធ្វើតេស្តម្តងទៀតនៅថ្ងៃទី០៧ធ្នូនេះនៅទីស្តីការក្រសួងមហាផ្ទៃដើម្បីពិនិត្យបញ្ជាក់និងកាត់ផ្តាច់ខ្សែចម្លងទៅក្នុងសហគមន៍។

ការអំពាវនាវតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចក្រឡាហោម ស ខេង នៅពេលនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីរាជការក្រសួងមហាផ្ទៃមួយចំនួនរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតបានឆ្លងកូវីដ១៩តៗគ្នាបែបសហគមន៍ដែលបញ្ហានេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកាកន្លងទៅ។ សម្រាប់ពេលនេះអ្នកឆ្លង និងអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាច្រើននាក់កំពុងធ្វើចត្តាឡីស័កនៅតាមទីកន្លែងសុវត្ថិភាព និងតាមលំនៅដ្ឋានរៀងៗខ្លួន៕ដោយ៖ អ៊ិត រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner