ព្រឹកនេះ! អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើននឹងធ្វើសន្និសីទសារព័ត៌មានពីវឌ្ឍនភាពនិងបញ្ហា
អត្ថបទដោយ៖
Charlie Chan
រដ្ឋបាលខេត្តព្រះសីហនុនឹងធ្វើសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនារាជធានីភ្នំពេញវេលាម៉ោង៩៖៣០នាទី ដើម្បីបង្ហាញពីវឌ្ឍនភាពការងារនិងការប្រឈមក្នុងការដឹកនាំនិងអភិវឌ្ឍរដ្ឋបាលខេត្ត។
អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានលើកឡើងថា សន្និសីទដែលធ្វើឡើងនេះ គឺដើម្បីបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធិផល និងទិសដៅការងារបន្ត បស់រដ្ឋបាលខេត្តព្រះសីហនុក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាល៕