ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប) ចុះពង្រឹងការងារដោយផ្ទល់នៅលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្នាក់ការលេខាធិការរដ្ឋានខេត្តសៀមរាប ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប បានជួបសំណេះសំណាល និងពង្រឹងបន្ថែមលើសមត្ថភាព មន្ត្រីលេខាធិការរដ្ឋានរៀបចំការបោះឆ្នោត។ ក្នុងកិច្ចជួបសំណេះសំណាលដោយផ្ទាល់នេះ គឺឯកឧត្តមត្រូវការស្តាប់ការលំបាកដែលថ្នាក់ក្រោមបានជួបប្រទះនាពេលកន្លងមក និងស្តាប់សំណូមពររបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដើម្បីមានវិធានការណ៍ដោះស្រាយនៅថ្នាក់ដឹកនាំ (គ.ជ.ប)។
មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប) បានជម្រាបជូននូវការងារមួយចំនួនដែល (គ.ជ.ប) បាននឹងកំពង់ធ្វើ និងបន្តធ្វើ រួមមានជាអាទិ៍៖ -កំណែទម្រង់ការបោះឆ្នោតនាពេលកន្លងមក ដែលធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។
-ការបន្តធ្វើកំណែទម្រង់ការបោះឆ្នោត ដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោតសកល នាឆ្នាំ២០២២ និងឆ្នាំ២០២៣។ -ការត្រៀមលក្ខណៈរបស់មន្ត្រីលេខាធិការ។ ចំពោះមូលដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ដើម្បីទទួលយក និងអនុវត្តន៍ ឲ្យខានតែបាននូវកំណែទម្រង់ការបោះឆ្នោត ដែលនឹងត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ក្នុងន័យធានាឱ្យបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត ហើយនឹងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿ ទុកចិត្តកាន់តែខ្លាំងឡើងលើការបោះឆ្នោតកន្លងមក។
ជាមួយគ្នានោះ ឯឧត្តមប្រធាន (គជប) ក៏បានក្រើនរំលឹកថា យើងត្រូវបន្តអនុវត្តន៍តួនាទីរបស់ខ្លួនដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោតឲ្យល្អប្រសើរ។ បន្ទាប់ពីបានបញ្ចប់កម្មវិធីសំណេះសំណាងនៅខេត្តនេះ ឯកឧត្តម ប្រធាន (គ.ជ.ប) នឹងបន្តដំណើរទៅជួបសំណេះសំណាល ជាមួយមន្ត្រីនៃមន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តខេត្ត កំពង់ធំជាបន្តទៀត៕ធ.ដ
ដោយ ស៊ាន សុផាត