ដាណឺម៉ាកសុខចិត្តខាតលុយជាង 1 ពាន់លានដុល្លារលុបចោលគម្រោងរុករកហ្គាស និងប្រេងព្រោះ

បរទេស៖កាលពីចុងសប្តាហ៍កន្លងទៅប្រទេសដាណឺម៉ាកបានក្លាយទៅជាគំរូប្រទេសដ៏ឆ្នើមមួយក្នុងការបោះបង់ចោលនូវគម្រោងធំៗជាច្រើនដែលនឹងត្រូវធ្វើការរុករកឧស្ម័នធម្មជាតិព្រមទាំងប្រេងនៅក្នុងសមុទ្រភាគខាងជើងប្រទេសរបស់ខ្លួន។

ក្រៅតែពីគម្រោងថ្មីៗទាំងនេះ រដ្ឋាភិបាលដាណឺម៉ាកក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថានឹងដកអជ្ញាបណ្ណចុងក្រោយជាច្រើនទៀតពីក្រុមហ៊ុនមួយចំនួនដែលកំពុងបន្តការងាររុករកប្លុកថ្មី និងផលិតប្រេង ហ្គាសនៅក្នុងប្រទេសមួយនេះផងដែរ។

គួរឲ្យដឹងដែរថា ដាណឺម៉ាកគឺជាប្រទេសដែលផលិតប្រេងបានច្រើនជាងគេបំផុតនៅក្នុងតំបន់អ៊ឺរ៉ុបប៉ុន្តែមិនច្រើនដូចជាប្រទេសមិនមែនសមាជិកដូចជានរវេស ឬអង់គ្លេស នោះទេ។

យោងតាមតួលេខដែលចេញផ្សាយដោយក្រុមហ៊ុនវិភាគរបស់អង់គ្លេស BP បានបង្ហាញថាដាណឺម៉ាកអាចបូមប្រេងបានរហូតទៅដល់ 103,000 បារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ 2019 ហើយបច្ចុប្បន្នដាណឺម៉ាកមានម៉ាស៊ីនជីករុករករ៉ែនេះដល់ទៅ 55នៅទូទាំងតំបន់រុករកទាំង20 របស់ខ្លួន។

BBC ចេញផ្សាយថាការសម្រេចចិត្តរបស់រដ្ឋាភិបាលដាណឺម៉ាកលើកនេះបានធ្វើឲ្យប្រទេសរបស់ខ្លួនខាតប្រង់ប្រាក់កម្រៃដល់ទៅជាង 1.1 ពាន់លានផោន ប៉ុន្តែហេតុអ្វីបានជាដាណឺម៉ាកហាក់ដូចជាមិនរុញរាក្នុងការ
អនុវត្តការងារនេះ?

យោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារបម្រែបម្រូលអាកាសធាតុ Dan Jorgensen បាននិយាយថា ចាប់តាំងតែពីឆ្នាំ 1970 មកប្រទេសរបស់លោកបានប្រមូលបានប្រាក់ចំណូល
បានរាប់ពាន់លានដុល្លាររួចមកហើយពីរ៉ែទាំងនេះនៅសមុទ្រភាគខាងជើងរបស់ខ្លួន ប៉ុន្តែជាផ្នែកមួយនៃផែនការយក្សរបស់ដាណឺម៉ាកដើម្បីបញ្ចប់ទៅនៃការប្រើប្រាស់ថាមពលឥន្ធនៈ និងហ្វូស៊ីលទាំងស្រុងឲ្យបានត្រឹមឆ្នាំ2050
ដូចនេះរដ្ឋាភិបាលគឺសម្រេចចាប់ផ្តើមអនុវត្តការងារនេះចាប់ពីឆ្នាំនេះតទៅតែម្តង។

ដាណឺម៉ាកកន្លងមក និងបច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលគោរពសន្យាបំផុតចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើបញ្ហាបម្រែបម្រូលអាកាសធាតុដោយក្នុងនោះខ្លួនធ្លាប់បានដាក់ផែនការថានឹងបន្ថយការបំភាយ
ឧស្ម័នផ្ទះកញ្ចក់ឲ្យបានត្រឹមកម្រិត 70 ភាគរយនៃប្រើប្រាស់កាលពីឆ្នាំ 1990 ឲ្យបានត្រឹមឆ្នាំ2030 និងលុបចោលទាំងស្រុងឲ្យបាននៅត្រឹមឆ្នាំ 2050 ហើយសេចក្តីព្រាងច្បាប់ទាំងពីរគឺការបញ្ចប់ការរុករករ៉ែ និងការបំភាយឧស្ម័នផ្ទះកញ្ចក់នេះគឺត្រូវបានចូលជាធរមានទៅហើយផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner