ម៉ាសចំនួន ១២ម៉ឺន៥ពាន់ ម៉ាស ដែលជា អំណោយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោកជំទាវ ត្រូវបានប្រគល់ជូន ដល់ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យកសិកម្ម
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ នាព្រឹកថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២០ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុខអាគារតេជោសន្តិភាព បានរៀបចំពិធីប្រគល់-ទទួលម៉ាសចំនួន ១២ម៉ឺន៥ពាន់ ម៉ាស ដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសប្បុរសជនជូនដល់សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម និង មន្ត្រីបម្រើការនៅទីស្តីការក្រសួងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ។
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីកសិកម្ម បានណែនាំដល់មន្ត្រីក្រោមឱវាទក្រសួងទាំងអស់ និងសមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម ចូលរួមផ្សព្វផ្សាយវិធានការក្នុងការការពារ និងការធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព។
សូមជម្រាបជូនថា សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម មានចំនួនសរុប ៧២៩នាក់ ដោយក្នុង១នាក់ ទទួលបានម៉ាសចំនួន១០០៕