អភិបាលខេត្តកំពង់ស្ពឺ ចុះចែកម៉ាស និងអប់រំ ដល់ប្រជាពលរដ្ឋអោយចូលរួមបង្កើនទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩
ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០ បានអញ្ជើញដឹកនាំ លោក លោកស្រី តំណាងឲ្យមន្ទីរ អង្គភាពជុំវិញខេត្ត ចុះចែកម៉ាស់ និងអប់រំប្រជាពលរដ្ឋ និងក្រុមអាជីវករ ពាណិជ្ជករ ព្រមទាំងអ្នកធ្វើដំណើរ មួយចំនួនទៀត តាមទីប្រជុំជននានា ពិសេសក្នុងទីរួមខេត្តកំពង់ស្ពឺ ព្រមទាំងបានចុះពិនិត្យតាមភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ តាមការណែនំារបស់ក្រសួងសុខាភិ បាល និងតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់អំពីសុខមាលភាពសង្គម ពិសេសសុខភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
ជាមួយសកម្មភាពនេះ ក៏ជាសារមួយផ្ញើជូន ទៅដល់ អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុកទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការផ្ដល់នូវអនុសាសន៍ ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកុំឱ្យមានការឆ្លងវជំងឺកូវីដ-១៩ នៅតាមសហគមន៏ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិផងដែរ៕



