ពេលកក់បន្ទប់គេងតាមអនឡាញ ត្រូវគិតដល់ចំណុចអ្វីខ្លះ?
ដើម្បីសម្រួលដល់ការស្នាក់នៅរាល់ពេលធ្វើដំណើរកម្សាន្តមិនថាក្នុង ឬក្រៅប្រទេស ការធ្វើការកក់បន្ទប់សម្រាប់ស្នាក់នៅទុកជាមុន នឹងជួយឲ្យអ្នកបានធូរស្រាលក្នុងចិត្តមួយផ្នែក។ ក្នុងពេលនោះ អ្នកក៏ត្រូវគិតគូរដល់ចំណុចសំខាន់មួយចំនួនផងដែរ ដើម្បីបង្ការនូវបញ្ហាខកបំណង ឬខាតបង់ដោយប្រការណាមួយ…
គេហទំព័រកក់ដែលមានការទទួលស្គាល់សំខាន់ជាងគេតែម្តង! ព្រោះថាចំណុចបន្ទាប់នឹងមិនមានន័យអ្វីឡើយ ប្រសិនបើអ្នកធ្វើការកក់នៅលើវេទិកាដែលបោកប្រាស់ ឬមិនមានដំណើរការល្អនោះ។
ទីតាំងជាក់លាក់សម្រាប់មនុស្សភាគច្រើន វាជាកត្តាចម្បងជាងគេ ព្រោះនរណាៗក៏ចង់បានកន្លែងគេងនៅទីតាំងដែលល្អដែរ (អាចនៅក្នុងក្រុង ជិតកន្លែងកម្មវិធីត្រូវចូលរួម…) ជាពិសេសកន្លែងដែលមិនមានសម្លេងរំខានច្រើន តែក៏នៅមិនដាច់ស្រយាលពេក។

តម្លៃបន្ទប់ក្រៅពីទីតាំងល្អ តម្លៃក៏ជាចំណុចសំខាន់មួយដែរ។ មិនថាលក្ខខណ្ឌល្អប៉ុណ្ណា តែបើលើសពីខ្ទង់ចំណាយដែលបានគ្រោងទុក ក៏នៅតែមិនអាចទទួលយកបាន។
ពិន្ទុ និងការវាយតម្លៃពីប្រភពដែលអាចទុកចិត្តបានប្រាកណាស់ បទពិសោធន៍ពិតៗរបស់អ្នកធ្លាប់បានទៅផ្ទាល់ជាប្រយោជន៍ដ៏មានតម្លៃសម្រាប់ការសម្រេចចិត្តជ្រើសរើសរបស់អ្នក ប៉ុន្តែ អ្នកក៏ត្រូវរកប្រភពដែលគួរឲ្យទុកចិត្តដែរ។
ប្រភេទ និងចំនួនបន្ទប់ជាទូទៅ អ្នកប្រាកដជាដឹងច្បាស់អំពីចំនួនថ្ងៃ និងចំនួនមនុស្សដែលនឹងចូលរួមដំណើរកម្សាន្តរបស់អ្នក ដែលនឹងជួយឲ្យអ្នកអាចធ្វើការស្វែងរកទៅតាមប្រភេទបន្ទប់ ក៏ដូចជាចំនួនដែលអាចឲ្យទាំងអស់គ្នាស្នាក់បានដោយងាយស្រួល និងមានផាសុកភាព។

ទីតាំងបន្ទប់ក៏សំខាន់ផងដែរ ព្រោះជួនកាល មានកូនក្មេង ឬមនុស្សចាស់ជរា ដែលត្រូវការបន្ទប់ដែលមិននៅជាន់ខ្ពស់ពេក និងមានការពារសុវត្ថិភាពបានយ៉ាងល្អ ដើម្បីចៀសវាងគ្រោះថ្នាក់មើលមិនឃើញផ្សេងៗ។
គ្រឿងប្រើប្រាស់ក្នុងបន្ទប់ទឹកអាចជាកត្តាបន្ទាប់បន្សំ ហើយការផ្តល់ជូនភាគច្រើនអាស្រ័យលើតម្លៃ និងប្រភេទបន្ទប់។ អ្នកគួរពិនិត្យឲ្យជាក់លាក់ក្នុងលក្ខខណ្ឌនៃការផ្តល់ជូន ដើម្បីងាយស្រួលក្នុងការរៀបចំទុកជាមុននូវអ្វីដែលគួរយក ឬមិនគួរយកទៅតាមខ្លួន។
លក្ខខណ្ឌក្នុងការកក់ និងបង់ប្រាក់លក្ខខណ្ឌ គឺមានខុសៗគ្នាទៅតាម ដោយខ្លះតម្រូវឲ្យមានការបង់ប្រាក់ទុកមុន ហើយមិនអាចបង្វិលយកវិញនោះទេ ក្នុងករណីអ្នកធ្វើការលុបចោលការកក់ ហើយខ្លះទៀតក៏មិនមានលក្ខខណ្ឌអ្វីច្រើន។ ដូចនេះហើយ ត្រូវប្រាកដក្នុងចិត្តថា មានប៉ុន្មានភាគរយដែលអ្នកនឹងលុបចោល ហើយគួរតែប្រថុយក្នុងការកក់ដោយបង់ប្រាក់មុនឬអត់។
កម្មវិធីបញ្ចុះតម្លៃ ឬផ្តល់ជូនពិសេសនរណាៗក៏ចង់បានតម្លៃពិសេស និងធូរថ្លៃដែរ ហេតុនេះហើយ កុំភ្លេចស្វែងរកមើលឲ្យបានគ្រប់ជ្រុងជ្រោយសិនទៅតាមលទ្ធភាពរបស់អ្នក (ទំព័រហ្វេសប៊ុក គេហទំព័រ ការផ្សាយពាណិជ្ជកម្ម…)។
ម៉ោងកំណត់ ចូល និងចេញស្នាក់នៅដំណើរមិនអាចទៀង១០០%ឡើយ ជួនកាលអាចលឿន ឬយឺតជាងការគ្រោងទុក។ បើអ្នកបានដឹងជាមុននូវម៉ោងដែលគេបានកំណត់សម្រាប់ការចូល និងចេញនោះ អ្នកនឹងអាចត្រៀមខ្លួនបានល្អសម្រាប់ករណីផ្សេងៗ។

តម្រូវការបន្ថែមផ្សេងៗជាទូទៅ អ្នកអាចធ្វើការផ្តល់នូវព័ត៌មាន ក៏ដូចជាការស្នើសុំក្នុងលក្ខខណ្ឌណាមួយទៅកាន់ម្ចាស់កន្លែងស្នាក់នៅដោយផ្ទាល់តាមរយៈការផ្ញើសារ ដើម្បីឲ្យពួកគេអាចរៀបចំទុកជូនអ្នក (ស្នើសុំគ្រែបន្ថែម ស្នើសុំបន្ទប់អាចមើលទេសភាព…) ។
បើសិនអ្នកមានបទពិសោធន៍អ្វីបន្ថែមពីលើចំណុចខាងលើនេះ កុំភ្លេចចែករំលែកប្រាប់គ្នាផង…

