តោះ! មកដឹងប្រភេទភាពយន្តជាចំណូលចិត្តរបស់តារានិករនីមួយៗ ក្រែងស្រួលបបួលគ្នាមើលកុនជាងមុន

អត្ថបទដោយ៖
AMS

ចំណូលចិត្តម្នាក់ៗប្រាកដណាស់ គឺមិនដូចគ្នានោះទេ ទោះបីស្ថិតក្នុងវ័យស្របាល ឬមានភេទដូចគ្នាក៏ដោយ ហេតុនេះហើយ ដើម្បីជាការប្រសើរ បើបានដឹងថាតារានិករណាចូលចិត្តមើលរឿងបែបណានោះ ភាគរយនៃគេបដិសេធពេលអ្នកបបួលគេមើលរឿងនោះ អាចនឹងថុយចុះជាងមុនក៏ថាបាន…

តោះ! អញ្ចឹងយើងទៅស្គាល់ជាមួយគ្នានៅក្នុងអត្ថបទខាងក្រោមនេះ…

Aries
ដោយសារតែអត្តចរិតមិនសូវចូលចិត្តអ្វីដែលយឺតៗមួយៗ Aries មិនអាចទ្រាំមើលរឿងភាគដែលមានច្រើនភាគ ឬប្រភេទបែបទស្សនវិជ្ជាឡើយ ព្រោះគេនឹងមានអារម្មណ៍ថាធុញទ្រាន់ខ្លាំង។ ប្រភេទដែលគេចូលចិត្ត រួមមានបែប action ដែលមានឈុតឆាករហ័ររហួន និងផ្លាស់ប្តូរសាច់រឿងលឿនៗ ដូចជា រឿង Die Hard, Indiana Jones, Kill Bill,…ជាដើម។

Taurus
តារានិករនេះច្រើនជាមនុស្សអោនលំទោន និងចូលចិត្តអ្វីដែលងាយៗ ហេតុនេះហើយ រឿងបែបកំប្លែង ជាប្រភេទដែលគេចូលចិត្តមើលជាងគេ មិនថាជារឿងកំប្លែងទាំងស្រុង រឿងមនោសញ្ចេតនាកំប្លែង ឬបែបណានោះទេ ឲ្យតែមើលទៅធ្វើឲ្យគេអស់សំណើច និងមានភាពរីករាយ គឺគេពេញចិត្តទាំងអស់។

Gemini
បើប៉ះរឿងមិនសូវមានសាច់រឿងប្រទាក់ក្រឡា ដឹងតែមើលមិនដល់ចប់ឡើយ ហេតុនេះហើយ ទាល់តែរឿងបែបស៊ើបអង្កេត ឃាតកម្ម រន្ធត់ ដែលធ្វើឲ្យមានការគិតវិភាគ និងស្រមើស្រមៃច្រើន ទើបអាចទាក់ចិត្តអ្នកឲ្យនៅអង្គុយមើលសាច់រឿងពីដើមដល់ចប់បាន។

Cancer
Cancer ច្រើនតែអ្នកដែលមានសណ្តានចិត្តល្អ និងខ្វល់ខ្វាយពីអ្នកដទៃ ដូចនេះហើយ ប្រភេទរឿងដែលគេចូលចិត្ត គឺជារឿងបែបមនោសញ្ចេតនា មើលហើយដក់ចិត្តឌិតអារម្មណ៍ ចូលតួរបៀបគិតឆ្លុះបញ្ចាំងមកជីវិតពិតរបស់ខ្លួន និងអ្នកនៅជុំវិញខ្លួន។

Leo
រឿងដែលតារានិករ Leo ចូលចិត្តមើលជាងគេ គឺបែបដែលឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងដែលនិយាយអំពីនយោបាយ ព្រោះគេចូលចិត្តដឹងលឺអំពីរឿងដែលកើតមានចាក់ស្រែះពិតក្នុងសង្គមច្រើនជាងប្រភេទផ្សេងៗទៀត។

Virgo
រឿងស៊េរី Star Wars ទើបធ្វើឲ្យអ្នករីករាយក្នុងការមើល ដោយសារតែធម្មជាតិជាអ្នកដែលចូលចិត្តផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ ដូចនេះ រឿងប្រភេទ Science fiction ត្រូវចិត្តអ្នកខ្លាំងជាងគេ។

Libra
ជាទូទៅ តារានិករនេះមិនសូវខ្វល់ខ្លាំងអំពីប្រភេទរឿងនោះទេ ឲ្យតែបានមើលដើម្បីមានតុល្យភាពជីវិត និងការងារ គេក៏សប្បាយចិត្តណាស់ទៅហើយ តែបើគិតឲ្យស៊ីជម្រៅ គេចូលចិត្តរឿងបែបមានច្រើនបែបចូលគ្នាតែម្តង ដូចជា មនោសញ្ចេតនាបែបកំប្លែង ជាដើម។

Scorpio
Scorpio និង Aries មានចំណូលចិត្តចំពោះប្រភេទភាពយន្តស្រដៀងគ្នា គឺចូលចិត្តប្រភេទ Action មានសាច់រឿងឃាតកម្មប្រទាក់ក្រឡាគ្នា លាយឡំនឹងឈុតឆាករន្ធត់ និងរឿងបែប superhero ដូចជា Avengers, Spiderman ។ល។

Sagittarius
តារានិករដែលរួសរាយ និងចិត្តល្អមួយនេះ ចូលចិត្តរឿងបែប Fairy Tale មនោសញ្ចេតនា និងរឿងអភិនិហាច្រើនជាង ព្រោះគេមិនចូលចិត្តបែបហិង្សា ឬរន្ធត់ញាប់ញ័រឡើយ។

តើអ្នកជាតារានិករមួយណាដែរ? តើការរៀបរាប់ខាងលើនេះ ត្រូវនឹងរឿងពិតរបស់អ្នកដែរឬយ៉ាងណា?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner