បើករថយន្តលឿនពេកគេចពីម៉ូតូជ្រុលបុករនាំងដែកខូចខាតពីរផ្ទាំង ឯរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដ ព្រូស ក្នុងល្បឿនលឿនបានគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុករនាំងដែកបាំងរបងព្រលានយន្តហោះពោធិ៍ចិនតុង ខូចខាតចំនួនពីរផ្ទាំងឯរថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យអ្នកបើកបរមានរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង២០ នាទីយប់ថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិជរៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-5520ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានគេចម៉ូតូមួយគ្រឿងនៅខាងមុខជ្រុលទៅបុករនាំងដែក បាំងរបងប្រលានយន្តហោះពោធិ៍ចិនតុង បណ្តាលឲ្យខូចខាតចំនួនពីរផ្ទាំងឯរថយន្តខូចខាតមួយកំណាត់មុខទៅលែងរួច។ ម្ចាស់រថយន្ត បានចុះពីលើរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner