ក្រុមហ៊ុនរបស់លោក Bezos ជាអ្នករ៉ាប់រងផលិតម៉ាស៊ីនយានអាវកាសបញ្ចូនស្ត្រីដំបូងបំផុតលើពិភពលោកទៅភពព្រះច័ន្ទ

បរទេស៖កន្លងមកយើងធ្លាប់បានដឹងហើយថាណាសាធ្លាប់បានប្រកាសអំពីផែនការបញ្ជូនមនុស្សស្រីដំបូងបំផុតទៅកាន់ភពព្រះច័ន្ទឲ្យបាននៅត្រឹមឆ្នាំ 2024 ប៉ុន្តែនៅថ្ងៃនេះអ្វីដែលយើងអាចដឹងបន្ថែមទៀតនោះគឺថាក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋីទ្រព្យច្រើនបំផុតលើលោក Jeff Bezos គឺជាអ្នកទទួលរ៉ាប់រងក្នុងការផលិតម៉ាស៊ីនរបស់យានអាវកាសមួយនេះ។

ម៉ាស៊ីនយានអាវកាសដែលត្រូវបានគេស្គាល់ឈ្មោះថា BE-7 នឹងត្រូវយកទៅប្រើប្រាស់សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រមួយនេះខណៈដែលកាលពីចុងសប្តាហ៍កន្លងទៅ។ លោក Bezos ក៏បានធ្វើការបង្ហោះនូវវិដេអូអំពីការធ្វើតេស្តជាលើកដំបូងរបស់ក្រុមហ៊ុនផងដែរដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Huntsville រដ្ឋ Alabama។

យោងតាមការប្រកាសបញ្ជាក់បន្ថែមពីសំណាក់ក្រុមហ៊ុន Blue Origin បានបង្ហាញដែរថាម៉ាស៊ីនដែលមានកម្លាំងរុញច្រានដល់ទៅ ១០, ០០០ផោននឹងត្រូវធ្វើការជាមួយនឹងប្រព័ន្ធដឹកជញ្ជុនមនុស្សលោកឬ (Human Landing System) ដែលជាការបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុនយក្សដូចជា Blue Origin, Lockheed Martin(LMT),Northroop Grumman (NOC)និង Draper ផង។

គួរឲ្យដឹងដែរថាបេសកកម្មដែលណាសាបានដាក់ឈ្មោះថាជាកម្មវិធី Artemis នឹងត្រូវបញ្ចូនអាវកាសយានិកចំនួន 2 រូបទៅកាន់ភពព្រះច័ន្ទដែលក្នុងនោះមានម្នាក់ជាមនុស្សប្រុសនិងម្នាក់ទៀតជាមនុស្សស្រីហើយវានឹងក្លាយទៅជាការធ្វើដំណើរជាប្រវត្តិសាស្ត្រម្តងទៀតរបស់មនុស្សលោកទៅដល់ភពនេះចាប់តាំងតែពីពេលលើកដំបូងដែលធ្លាប់ធ្វើបានដោយយានអាប៉ូឡូកាលពីឆ្នាំ 1972៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner