កូរ៉េខាងត្បូងទិញវ៉ាក់សាំងសម្រាប់មនុស្ស៤៤លាននាក់ ពី៤ក្រុមហ៊ុន
កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន៤ ជាផ្នែកនៃកម្មវិធីផ្តល់វ៉ាក់សាក់ប្រឆាំងជំងឺវីរុសកូវីដ១៩ ដល់មនុស្ស៤៤លាននាក់ នេះបើតាមរដ្ឋាភិបាលកូរ៉េប្រកាស នៅថ្ងៃអង្គារ៍ ទី៨ ធ្នូ ២០២០នេះ។
រដ្ឋាភិបាលបានរៀបចំនីតិវិធីទិញវ៉ាក់សាំង៦០លានដូសពីក្រុមហ៊ុនបី ដោយ១ក្រុមហ៊ុនៗ ទិញ២០លានដូស ក្នុងនោះ រួមមាន AstraZeneca Inc., Pfizer និង Moderna ។ ៤លានដូសទៀត ទិញពីក្រុមហ៊ុន Johnson & Johnson’s Janssen ដែលសរុបទាំង៤ក្រុមហ៊ុន អាចគ្របដណ្តប់លើមនុស្ស៣៤លាននាក់ ហើយដូសផ្សេងៗទៀត បម្រុងសម្រាប់មនុស្ស១០លាននាក់ នឹងត្រូវទិញតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។
ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ១៩ សរុបជិត៤ម៉ឺននាក់ ហើយ ស្លាប់មាន៥៥២នាក់៕ ប្រភពពី CNA