អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦៨លាននាក់ ក្នុងនោះស្លាប់ជិត១លាន៥៥ម៉ឺននាក់ និងជាសះស្បើយជិត៤៧លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៧លាន៩២ម៉ឺន៧ពាន់៨១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥៤ម៉ឺន៩ពាន់៨០៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៦លាន៩៩ម៉ឺន៩ពាន់៣៦១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៥លាន៣៦ម៉ឺន៩ពាន់៤៦នាក់ ស្លាប់ចំនួន២៩ម៉ឺន៤៤៣នាក់ និងជាសះស្បើយចំនួន៨លាន៩៨ម៉ឺន២ពាន់២៤៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៧០ម៉ឺន៣ពាន់៩០៨នាក់ ស្លាប់ចំនួន១៤ម៉ឺន៩៩៤នាក់ និងជាសះស្បើយ៩លាន១៧ម៉ឺន៧ពាន់៦៤៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៦២ម៉ឺន៨ពាន់៦៥នាក់ ស្លាប់១៧ម៉ឺន៧ពាន់៣៨៨នាក់ និងជាសះស្បើយ៥លាន៨០ម៉ឺន១ពាន់៦៧នាក់ ៕


