សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាពីសប្បុរសជនជាង ១៨លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនជាង ១៨លានដុល្លារអាមេរិកហើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សប្បុរសជនដែលចង់ចូលរួមជាមួយរាជរដ្ឋាភិបាល អាចចូលតាមប្រភពចំនួនពីររួមាន៖ ចូលតាមរយៈឯកឧត្តម សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961 971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និងតាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។

សម្តេចតេជោ ជម្រាបដល់សប្បុរសជនថា ក្នុងករណីយមានការផ្ទេរតាមធានាគារ សូមដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្តេចចាត់ទុកថាជា «ខឿនការពារសុខភាពរបស់ប្រជាជន» ​បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner