ទីក្រុងឆាងវ៉ុន របស់កូរ៉េខាងត្បូងបានផ្ដល់នៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងដល់ខេត្តព្រះសីហនុ

យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងឆាងវ៉ុន ដែលស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ គឺជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា នាថ្ងៃសទី៧ធ្នូឆ្នាំ២០២០ បានផ្ដល់នៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងក្នុងដំណាក់កាលដំបូងដល់សាលាខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅខេត្ត។ ពិធីប្រគល់នោះ ធ្វើឡើងតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េលោកឡុង ឌីម៉ង់ និងអភិបាលក្រុងឆាងវ៉ុន លោក Heo Seong-moo ។

លោក ឡុង ឌីម៉ង់ ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះភាគីកូរ៉េដែលមានសណ្តានចិត្តជួយចែករំលែកនូវរថយន្ត និងសម្ភារៈបរិក្ខារក្នុងវិស័យសង្គ្រោះបន្ទាន់ ដែលស្ថានភាពនៃការរីកចម្រើន អភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី៣ របស់កម្ពុជា។ លោកថា ខេត្តពិតជាត្រូវការកិច្ចសហប្រតិបត្តិការ ទាំងភ្នែករឹង និងផ្នែកទន់ ក្នុងការបង្ការទប់ស្កាត់ ក៏ដូចជាសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុ។

លោកឡុង ឌីម៉ង់ បានបន្តថា ឆ្លើយតប និងសំណូមពរបន្ថែមរបស់លោក សាលាក្រុងឆាងវ៉ុន បានឯកភាពក្នុងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេសរយៈពេលមធ្យម ដល់មន្ត្រីនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់របស់ខេត្តព្រះសីហនុ ឲ្យពួកគាត់មករៀនសូត្រផង និងអនុវត្តន៍ជាក់ស្ដែងនៅកូរ៉េផងដែរ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ សាលាក្រុងសេចុងបានផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់២ គ្រឿងជូនសាលាខេត្តបាត់ដំបង, សាលាក្រុងស៊ូវ៉ុនបានផ្ដល់ជូនរថយន្តដឹកសំរាម១ គ្រឿង និងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាប និង ទីក្រុងឆាងវ៉ុនផ្ដល់រថយន្តពន្លត់អគ្គិភ័យដល់ខេត្តព្រះសីហនុ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner