សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនជាតិចិន០៣នាក់​ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅវេលាម៉ោង០០ និង១០នាទី ថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា៖ ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ វ័ង ចុងអ៊ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ទី២-ឈ្មោះ ជីង អ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន) ។

ក្នុងនោះសមត្ថកិច្ចដកហូត រថយន្ត០១គ្រឿងម៉ាក ឡុចសឡុចស៊ីស៥៧០ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ2Q-6666 និងអាអាវុធខ្លី ០១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅ លេខ0406 បង់០១ គ្រាប់០៨គ្រាប់ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner