បុរសម្នាក់ ដាក់ម៉ូទ័រខួងដីប៉ះចំខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈដាក់ម៉ូទ័របុកខួងដីដេីម្បីតភ្ជាប់ទុយោទឹកតែទៅប៉ះចំខ្សែភ្លេីងឆក់បណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២០ នៅចំណុចភូមិត្រពាំង ថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ កេីត សំនៀង ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរដេីរតទឹក មានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រៃភ្នៅ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញជនរងគ្រោះ និងបុរសម្នាក់ទៀតបានបេីករ៉ឺម៉កកង់បីដឹកម៉ាស៊ីនភ្លេីងមួយគ្រឿងមកដាក់ម៉ូទ័របុកខួងដីនៅតាមចិញ្ចេីមផ្លូវដេីម្បីតទុយោទឹក ខណៈកំពុងបុកខួងស្រាប់តែប៉ះខ្សែភ្លេីងដែលមានតំណរទេីបឆក់បណ្តាលឲ្យស្លាប់តែម្តង។ ភ្លាមនោះប្រជាពលរដ្ឋឃេីញដូចនោះក៏នាំគ្នាជួយសង្គ្រោះដោយយកទៅកប់ដីខ្សាច់ និងហៅរថយន្តសង្គ្រោះមកពិនិត្យតែជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ និងពិនិត្យជាក់ស្តែងហេីយបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លេីងពិតប្រាកដមែនទេីបប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ សុខាសែនជ័យ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner