លោក​ ដូ​ណា​ល់ ​ត្រាំ​ ថា ​ចង់​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​តាម​ទូរទស្សន៍​ដែរ​ ​តែថា​ ​មិន​ចាំបាច់​ទេ​ ​ព្រោះ​គាត់​ឈ្នះ​ជំងឺ​នេះ​រួច​ទៅ​ហើយ

អាមេរិក​៖​ ​ម​ន្រ្តី​សេតវិមាន​ ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មាន​ឆន្ទៈ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​តាម​កញ្ចក់ទូរទស្សន៍​ដែរ​ ​ប៉ុន្តែ​គាត់​ប្រហែលជា​មិនមែន​ជា​បេក្ខជន​ល្អ​​​ជាងគេ​ទេ​ ​ពីព្រោះ​គាត់​បាន​យកឈ្នះ​ជំងឺ​នេះ​រួច​ទៅ​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​អង់គ្លេស​ ​Daily​ ​Mail​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

មន្ត្រី​ម្នាក់​ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​គាត់​ (​លោក​ ​ត្រាំ​) ​បាន​បង្ហាញ​នូវ​ឆន្ទៈ​.. ​ខ្ញុំ​គិតថា​ ​មាន​សំណួរ​បើកចំហ​ ​ថា​តើ​គាត់​នឹង​ក្លាយ​ជា​មនុស្សម្នាក់​ ​ក្នុងចំណោម​អ្នក​ដែល​ចាក់​វ៉ាក់សាំង​តាម​ទូរទស្សន៍​ដែរ​ឬក៏​អត់​… ​ហើយ​នោះ​គ្រាន់តែ​ជា​តម្រូវ​ការ​ ​ដើម្បី​បំពេញ​បំណង​អ្នក​ដែល​ចង់បាន​ប៉ុណ្ណោះ​ ​។​

ការ​លើកឡើង​ខាងលើ​នេះ​របស់​ម​ន្រ្តី​សេតវិមាន​ ​បាន​កើតមានឡើង​បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក​ចំនួន​០​៣​រូប​ ​គឺ​លោក​ ​Bill​ C​lint​on ​លោក​ ​G​e​or​g​e​ ​W​. ​Bush​ ​និង​លោក​ B​a​rack​ Ob​am​a​ ​បាន​និយាយ​ថា​ ​ពួក​លោក​នឹង​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ ​ហើយ​ចាក់​វា​ផ្សាយ​តាម​ទូរទស្សន៍​ ​ក្នុង​គោលបំណង​កសាង​ទំនុក​ចិត្ត​ដល់​សាធារណៈ​ជន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner