​លោក​ ចូ ​បៃ​ដិ​ន​ ​ជ្រើសរើស​ឧត្តមសេនីយ៍​ចូលនិវត្តន៍​មួយ​រូប​កាន់​មុខតំណែង​ជា​រដ្ឋមន្ត្រីការពារជាតិ​ថ្មី​របស់​សហរដ្ឋអាមេរិក

អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ជ្រើសរើស​ឧត្តមសេនីយ៍​ចូលនិវត្តន៍​ ​ឡូ​ដ​ ​អូ​ស្ទី​ន​ ​ជា​អ្នកត្រួតត្រា​កងទ័ព​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ធ្វើជា​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​របស់​លោក​ ​នេះ​បើ​តាម​ប្រភព​ចំនួន​ពីរ​​​ដែល​ដឹង​ពី​ការ​សម្រេច​ចិត្ត​នេះ​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ទន្ទឹមគ្នា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​ការតែងតាំង​លោក​ ​អូ​ស្ទី​ន​ ​គឺជា​ជម្រើស​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ការងារ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​លោក​ ជេ ​ចន​សុ​ន​ ​ដែល​ធ្លាប់​បម្រើ​ការ​ជា​លេខាធិការ​សន្តិសុខ​មាតុភូមិ​ចាប់ពី​ឆ្នាំ​២​០​១​៣​ ​ដល់​ឆ្នាំ​ ​២​០​១​៧​ ​និង​លោកស្រី​ ​មី​ឆែល​ ផ្ល័​រណ​យ​ ​ដែល​ជា​ទីប្រឹក្សា​គោល​នយោបាយ​ការ​ ​ពារ​ជាតិ​ ​និង​ ​ជា​អ្នក​ប្រជែង​គ្នា​សម្រាប់​មុខតំណែង​នេះ​ ​។​

សូម​ជម្រាប​ថា​ ​លោក​ ​ឡូ​ដ​ ​អូ​ស្ទី​ន​ ​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូងបង្អស់​បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២​០​១​៦​ ​ហើយនឹង​ត្រូវការ​ការលើកលែង​ពី​សភា​ ​ចាប់តាំង​ពី​ការ​ចូលនិវត្តន៍​របស់​លោក​តិច​ជាង​រយៈពេល​ដែល​ត្រូវការ​ ​ពោល​គឺ​តិច​ជាង​០​៧​ឆ្នាំ​ចាប់តាំង​ពី​គាត់​បាន​បម្រើ​ការងារ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner