​កាណាដា​រំពឹង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​០៦​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ ​P​f​i​z​e​r ​និង​ ​Modern​a​ ​នៅ​ត្រឹម​ចុងខែ​មីនា​ ​ឆ្នាំ​២​០​២​១

​កាណាដា​៖​ ​កាណាដា​នឹង​ចាប់ផ្តើម​ទទួល​ដូ​ស​ដំបូង​នៃ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​នៅមុន​ដំណាច់ខែ​ធ្នូ​ឆ្នាំនេះ​ ​ឆាប់​ជាង​ការ​រំពឹង​ទុក​ ​ហើយ​វ៉ាក់សាំង​រាប់​លាន​ដូ​ស​បន្ថែម​ទៀត​ ​នឹង​មកដល់​នៅដើម​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​ក្រុម​មន្ត្រី​កាណាដា​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ថ្លែង​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​ ​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​និយាយ​ថា​ ​វា​គឺជា​ឆ្នាំ​ដ៏​លំបាក​ ​ហើយ​យើង​មិនទាន់​រួចផុត​ពី​វិបត្តិ​នេះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​ឥឡូវនេះ​ ​វ៉ាក់សាំង​នឹង​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខ​ ​។​ ​ចំពោះ​វ៉ាក់សាំង​ដំណាក់កាល​ដំបូង​ ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ទីតាំង​ចំនួន​១​៤​កន្លែង​ ​ហើយ​ត្រូវ​ផ្តល់​អាទិភាព​ទៅ​ឲ្យ​បុគ្គលិក​សុខាភិបាល​ ​មនុស្សចាស់​ជរា​ ​និង​ពលរដ្ឋ​នៅ​តាម​តំបន់​ស្រយាល​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​។​

សូម​ជម្រាប​ថា​ ​ប្រទេស​កាណាដា​ក៏បាន​រំពឹង​ផង​ដែរ​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​ចំនួន​ ​៦​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ម៉ូឌែ​ណា​ ​នៅ​ត្រឹម​ចុងខែ​មីនា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner