​ទីក្រុង​សៅ​ ប៉ូ​ឡូ​ ​របស់​ប្រទេស​ប្រេស៊ីល​ ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នា​ខែ​មករា​ ​ឆ្នាំ​២​០​២​១

ប្រេស៊ីល​៖​ ​អភិបាល​រដ្ឋ​សៅ​ ប៉ូ​ឡូ​ ​លោក​ ​ចៅ​ ដូរៀ ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​រដ្ឋ​របស់​លោក​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​អំឡុង​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​បើ​ទោះបីជា​ផែនការ​នេះ​ ​អាច​នឹង​ត្រូវ​បាន​រារាំង​ពីសំណាក់​ប្រធានាធិបតី​ប្រេស៊ីល​លោក​ ហ្ស៊ែ​រ​ ​បូល​សូ​ណា​រ៉ូ ​ក៏ដោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អភិបាល​រដ្ឋ​សៅ​ ប៉ូ​ឡូ​ ​លោក​ ​ចៅ​ ដូរៀ ​បាន​និយាយ​ថា​ ​ការ​ចាក់​ថ្នាំបង្ការរោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​វ៉ាក់សាំង​ កូរ៉ូ​ណា​វ៉ា​ក់ (​Corona​V​a​c) ​ដែល​ផលិត​ ​និង​អភិវឌ្ឍ​ដោយ​ប្រទេស​ចិន​ ​នឹង​ចាប់ផ្តើម​ធ្វើឡើង​ជាមួយ​ក្រុម​បុគ្គិ​ល​ពេទ្យ​ ​មនុស្ស​មាន​វ័យ​ចំណាស់​ ​និង​ក្រុម​មនុស្ស​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​

សូម​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ កូរ៉ូ​ណា​វ៉ា​ក់ ​របស់​ចិន​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​សមរភូមិ​នយោបាយ​រវាង​លោក​ ហ្ស៊ែ​រ​ ​បូល​សូ​ណា​រ៉ូ ​និង​ ​លោក​ ​ចៅ​ ដូរៀ ​ដែល​ជា​គូប្រជែង​កំពូល​ ​សម្រាប់​ការប្រកួតប្រជែង​តំណែង​ពី​ប្រធានាធិបតី​ស្តាំនិយម​ ​នៅ​ក្នុង​ការបោះឆ្នោត​របស់​ប្រទេស​ប្រេស៊ីល​នៅ​ឆ្នាំ​ ​២​០​២​២​ ​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner