​កូរ៉េ​ខាងត្បូង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ជាច្រើន​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​រាប់​លាន​នាក់​នៅ​ឆ្នាំក្រោយ

កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​លោក​ ​ផាក​ នុ​ង​ហ៊ូ​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា​ ​រដ្ឋាភិបាល​បាន​រៀបចំ​ទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​, ​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ ម៉ូឌែ​ណា​ ​ព្រមទាំង​ចំនួន​០​៤​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​’s ​ដែល​អាច​ផ្ដល់​ជូន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​រហូតដល់​ ​៣​៤​លាន​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

រដ្ឋ​ម​ន្រ្តី​សុខាភិបាល​កូរ៉េ​ខាងត្បូង​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ​ចំនួន​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​សម្រាប់​មនុស្ស​១​០​លាន​នាក់​ទៀត​ ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​តាមរយៈ​គម្រោង​ផលិត​វ៉ាក់សាំង​ពិភពលោក​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​មានឈ្មោះ​ថា​ កូ​វ៉ា​ក់ (​CO​V​A​X) ​។​

ចំពោះ​ដំណើរការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នឹង​ចាប់ផ្តើម​មិន​យូរ​ជាង​ខែ​មីនា​ខាងមុខនេះ​ទេ​ ​ចំ​នែក​ឯ​ដំណើរការ​ចាក់​វ៉ាក់សាំង​វិញ​ ​ក៏​អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner