ក្លិបវិសាខាបង្ហាញសមាសភាពកីឡាករថ្មីៗ និងសម្រេចបន្តកុងត្រាថ្មីអោយកីឡាករឆ្នើមៗ នារដូវកាល ២០២១

ក្លិបបាល់ទាត់វិសាខាបានបង្ហាញសមាសភាពកីឡាថ្មីៗពីរនាក់បន្ថែម គឺកីឡាករ ធារី ចន្ថាប៊ីន និងកីឡាករ អោម ឧត្តម រួមទាំងកីឡាករសំខាន់ៗមួយចំនួនទៀត ដែលបន្តកិច្ចសន្យាជួយក្លិបរហូតដល់ឆ្នាំ២០២៤ ។
អ្នកចាត់ការទូទៅ ក្លិបវិសាខា លោក ហុក សុចិត្រា បញ្ជាក់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ក្លិបវិសាខាពិតជាមានសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ ចំពោះវត្តមានសមាជិកថ្មីរបស់យើង ដើម្បីត្រៀមរដូវកាលថ្មី២០២១ គឺកីឡាករ ធារី ចន្ថាប៊ីន និងអ្នកចាំទីដ៏មានបទពិសោធ អោម ឧត្តម ដែលក្លិបចាត់ទុកថា អោម ឧត្តម នឹងក្លាយជារបាំងការពារសំណាញ់ទីដ៏រឹងមាំឆ្ពោះទៅរកភាពជោគជ័យ នារដូវកាលក្រោយ ។ ចំពោះសមាសភាពកីឡាករចាស់ៗនៅបន្តកិច្ចសន្យាជួយក្លិបរហូតដល់ឆ្នាំ២០២២ ឆ្នាំ២០២៣ និង២០២៤ ដូចជា ខ្សែការពារជនជាតិអាហ្វ្រិកខាងត្បូង KHAN MOHAMMED FAEEZ, ខ្សែប្រយុទ្ធ កែវ សុខផេង, ខ្សែបម្រើ ច្រឹង ពលរដ្ឋ និងកីឡាករ អ៊ិន វិច្ឆ័យជាដើម ។


ចំពោះ កីឡាករ ធារី ចន្ថាប៊ីន ដែលក្លាយជាសមាជិកថ្មីរបស់ក្លិបបាល់ទាត់វិសាខា គឺទើបវិលត្រឡប់នៅប្រទេសម៉ាឡេស៊ី ក្រោយប្រកបអាជីពនៅទីនោះរយៈពេល៣ឆ្នាំ ដែលតាមរយៈការចូលរួមជាសមាជិកនៅក្លិបថ្មីនេះ ធារីចន្ថាប៊ីន ចាត់ទុកថាជាឱកាសមួយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាជាថ្មីម្តងទៀតផងដែរ ។ កីឡាករ ធារី ចន្ថាប៊ីន គឺជាអតីតកីឡាករជម្រើសជាតិយុវជនរបស់ប្រទេសបារាំង ហើយបានមកចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា ជាច្រើនលើក កាលពីពេលកន្លងទៅ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner