ម៉ាសបច្ចេកវិទ្យាជប៉ុនមិនត្រឹមតែការពារកូវីដទេតែអាចជួយបកប្រែបាន 8 ភាសាទៀត

បរទេស៖ក្នុងគ្រាដែលម៉ាសការពារមុខបានក្លាយទៅជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពិភពលោកនោះក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ប្រទេសជប៉ុនដែលមានឈ្មោះថា Donut Robotics បានសម្លឹងឃើញឧិកាសមួយភ្លាមតាមរយៈការបង្កើតម៉ាសវ៉ៃឆ្លាត Smart Mask ដ៏អស្ចារ្យមួយប្រភេទ។

ម៉ាសវ៉ៃឆ្លាតប្រភេទនេះមិនត្រឹមតែជាម៉ាសការពារវិរុសកូវីដ19 ដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែវាក៏ត្រូវបានបំពាក់បច្ចេកវិទ្យាថ្មីលើសពីស្តង់ដាផងដែរអាចទាំងការពាររក្សាគម្លាតសង្គមផងព្រមទាំងអាចផ្តល់ទំនាក់ទំនងកាន់តែល្អរវាងមនុស្សលោកមកពីច្រើនជាតិសាសន៍ផងដែរ។

CNN បានចេញផ្សាយនៅថ្ងៃនេះបានចេញផ្សាយនិងសរសេរយ៉ាងលំអិតពីម៉ាសបច្ចេកវិទ្យាដ៏អស្ចារ្យនេះ។ វាត្រូវបានគេស្គាល់ឈ្មោះថា C-Face ហើយត្រូវបានច្របាច់បញ្ចុលគ្នាជាមួយនឹងកម្មវិធីបកប្រែភាសាបានទៅដល់ 8 ភាសាផ្សេងគ្នាផងដែរ។

យោងតាមការបញ្ជាក់របស់លោក Taisuke Ono ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Donut Robotics បានបញ្ជាក់ថា នៅផ្នែកខាងមុខនៃម៉ាសគឺជាប្រហោងដែលអាចអនុញ្ញាតឲ្យខ្យល់ដង្ហើមចេញចូលបាន ប៉ុន្តែជាក់ស្តែង C-Face អាចការពារកូវីដបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមជាម៉ាសស្តង់ដា។

ទោះបីយ៉ាងណាក៏ដោយ ម៉ាស C-Face នេះត្រូវបានធ្វើពីប្លាស្ទិកពណ៍ស និងជាសារធាតុស៊ីលីកូន ហើយបំពាក់ជាមួយនឹងមីក្រូហ្វូនដ៏តួចមួយដែលវាមានមុខងារភ្ជាប់ទៅនឹងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ហើយប្រព័ន្ធនេះនឹងអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបកប្រែភាសាបានរហូតដល់ 8 សាសន៍ផ្សេងគ្នា
ដូចជា ភាសាជប៉ុន ចិន កូរ៉េ វៀតណាម ឥណ្ឌូនេស៊ី អង់គ្លេស អេស្បាញ និងភាសាបារាំង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner