AFF Suzuki Cup សម្រេចលើកពេលទៅប្រកួតនាខែធ្នូ ឆ្នាំ២០២១

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០ថា ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ដែល​គ្រោងនឹង​ចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ២០២០ នឹងលើកទៅធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២១ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជា​ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់នៅក្នុង​សេចក្តីប្រកាស​នេះ​ថា ជានិច្ច​កាល អាទិភាពទីមួយរបស់យើងគឺសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ដែល​​ជាប់ទាក់ទង​នឹង​ព្រឹត្តិការណ៍នេះ ។ ដូចនេះយើងបានឃ្លាំមើលការវិវត្តរបស់ Covid-19 ទាំងនៅក្នុងអាស៊ាន និងនៅ​លើពិភពលោកទាំងមូលដោយឈរលើមូលដ្ឋានជាបន្តបន្ទាប់ ។ ប្រធាន AFF ជឿជាក់ថា ការរៀបចំ​ផែន​ការ AFF Suzuki Cup ដែលជាឱកាសដ៏អស្ចារ្យ​មួយ​សម្រាប់បាល់ទាត់ ក្នុងតំបន់ដូចដែលវា​ធ្លាប់​​មានកន្លងមក ហើយវាក៏ធ្វើឱ្យការប្រកួតនេះ នាខែធ្នូ ឆ្នាំ២០២១ គឺជាពេលវេលាដ៏ល្អមួយ ។

កាលបរិច្ឆេទថ្មី គឺគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែធ្នូ ២០២១ ដល់ថ្ងៃទី១ ខែមករាឆ្នាំ ២០២២ ដែលជាពេលវេលាផ្តល់ឱកាសដ៏ល្អបំផុត សម្រាប់ព្រឹត្តិការណ៍ដែលត្រូវ​បានរៀបចំ​ឡើង​​ជាទ្រង់ទ្រាយ​ពេញ​លេញ សម្រាប់ការប្រកួតក្នុងផ្ទះនិងក្រៅផ្ទះទាំងវគ្គជម្រុះតាមពូល និង​​​​ជាមួយកីឡដ្ឋាន ដែលពោរ​ពេញទៅដោយអ្នកគាំទ្រ ក្នុងការលើកទឹកចិត្តនិង​អបអរក្រុម​របស់ពួកគេ ។ ពានរង្វាន់ AFF Suzuki Cup គឺជាការប្រកួតបាល់ទាត់ធំជាងគេ និងមាន​កិត្យានុភាព​បំផុតនៅអាស៊ីអាគ្នេយ៍ ហើយ​អ្នក​គាំទ្រនឹងមើលឃើញក្រុមជម្រើសជាតិ នៃតំបន់​នេះប្រកួតប្រជែងដណ្តើមជើងឯក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner