សម្តេចតេជោ ហ៊ុន សែន អំណរគុណសប្បុរសជនដែលបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពាកូវីដ១៩ ដែលគិតមកដល់ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ទទួលបានថវិកាសប្បុរសធម៌ពីមហាសេដ្ឋីពាណិជ្ជករ មានជាង២៤លានដុល្លារ រួចហើយ ដោយអ្នកចូលរួមបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន មានទឹកប្រាក់ខ្ពស់រហូតដល់ម្នាក់ៗ ចំនួន៣លានដុល្លារអាមេរិក ។

កាយវិការនៃសប្បុរសជន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើលិខិតថ្លែងអំណរគុណ និងក៏បានសរសេរដោយផ្ទាល់ដៃក្នុងផេកផ្លូវការរបស់ សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក» ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner