ធ្លាយហ្គាសម៉ាស៊ីនត្រជាក់ទៅប៉ះជាមួយខ្សែភ្លើងបណ្តាលឱ្យឆាបឆេះហាងមួយកន្លែង នៅខណ្ឌចំការមន

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបណ្តាលមកពីធ្លាយហ្គាសម៉ាស៊ីនត្រជាក់បានឆាបឆេះហាងមួយកន្លែងដែលមានយីហោឈ្មោះ យ៉ាឃុន កាយ៉ា ថូស (កាហ្វេ និងអាហារសម្រន់) ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យខាងលើ លោកក៏បានបញ្ជាកម្លាំងនឹងបញ្ចេញរថយន្តទឹកពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះអន្តរាគម៍នៅកន្លែងកើតហេតុភ្លាម។

បើតាមភពព័ត៌មានពីបុគ្គលិកនៅក្នុងហាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺបណ្តាលមកពីធ្លាយហ្គាសម៉ាស៊ីនត្រជាក់ទៅប៉ះ និងខ្សែភ្លើងដែលនៅខាងក្រោយហាង ហើយនៅខាងក្រោយនោះ ក៏មានខ្សែភ្លើងជាច្រើនរត់កាត់អមជាមួយម៉ាស៊ីនត្រជាក់ ស្រាប់តែធ្លាយហ្គាសចេញទៅប៉ះខ្សែភ្លើងដែលមានចរន្តនោះ ក៏បង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង បណ្តាលឲ្យរងការខូចខាតម៉ាស៊ីនត្រជាក់អស់ចំនួន៥គ្រឿង។ តែក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបង្កឲ្យមាននណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន៤គ្រឿង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner