7 ឃ្លានេះដែលបុរសមានទ្រព្យបំផុតលើពិភពលោក Bezos ទន្ទេញ និងចាំទុកក្នុងខួរក្បាលគាត់ជាប់រហូតមក

បរទេស ៖ លោក Jeff Bezos ជាបុរសដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក និងជាអ្នកដឹកនាំក្រុមហ៊ុនដែលជោគជ័យបំផុត Amazon អោយឈានមកដល់ចំណុចនេះដែរ។

តើគាត់អាចរក្សាជំហរបស់គាត់បានយ៉ាងណាដូចម្តេចដើម្បីឲ្យខ្លួនអាចប្រមូលផ្តុំចិត្តគំនិត បង្កើតយុទ្ធសាស្ត្រមហិច្ឆិតានិងការច្នៃប្រឌិតក្នុងការដឹកនាំបែបនេះ?

វាគឺជារឿងគួរឲ្យចង់ដឹងចង់ឮបំផុតហើយខាងក្រោមនេះគឺជាឃ្លាទាំង 7 ដែលលោក Bezos តែងតែទន្នេញ និងចងចាំបំផុតក្នុងខួរក្បាលរបស់លោក៖

១.ដំណោះស្រាយទាំងអស់នឹងអាចធ្វើបានតាមរយៈការពិចារណា និងភាពប៉ិនប្រសប់៖ Bezos តែងតែរំលឹករឿងមួយកាលពីគ្រាដំបូងដែលគាត់នៅពីក្មេង និងចូលចិត្តចំណាយពេលរដូវក្តៅដែលជារដូវវិស្សមកាលទាំងអស់ជាមួយនឹងលោកតារបស់ខ្លួននៅរដ្ឋតិចសាសជួយជួសជុលអ្វីគ្រប់យ៉ាងដែលខូចហើយពេលខ្លះមានទាំងពីការរៀបចំតម្លើងត្រាក់ទ័រចាស់ឡើងវិញផង។

២.អតិថិជនតែងតែជាត្រូវជានិច្ច៖ អតីតប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Amazon លោក Tom Alberg និងអ្នកវិភាគលើទំនិញលក់រាយ Natalie Berg បានធ្វើការពិពណ៍នាដូចគ្នាថាលោក Bezos ជាមនុស្សដែលផ្តោតទៅលើអតិថិជនជារឿងសំខាន់បំផុតពីព្រោះថាពេលដែលអតិថិជនសប្បាយចិត្តនោះអ្នកនឹងអាចប្រមូល
លុយចំណេញបានហើយអាចធ្វើអ្វីៗបានទាំងអស់

៣.ថ្ងៃណាក៏ជាថ្ងៃទី១ និងថ្ងៃដំបូង៖ នៅក្នុងសំបុត្រមួយដែលលោក Bezos បានផ្ញើទៅកាន់ដៃគូពាណិជ្ជកម្មរបស់ខ្លួនទាំងអស់លោកបានសរសេរថា ថ្ងៃទី២នៃអាជីវកម្មគឺមិនមានការពាក់ព័ន្ធឡើយសម្រាប់អាជីវកម្មរបស់អ្នក។ វាគឺជាថ្ងៃសម្រាប់ធ្វើការវាស់វែង ការបដិសេធ ឬជាការកាត់សេចក្តីចំពោះអាជីវកម្មរបស់អ្នកដូចនេះថ្ងៃណាក៏ជាថ្ងៃទី1របស់អ្នកទាំងអស់គ្នាដែរ។

៤.បរាជ័យម្តងហើយបរាជ័យម្តងទៀតតែត្រូវតែប្រសើរជាងមុន៖ មានអ្នកអាជីវករជាច្រើនបានរៀបរាបអំពីអត្តចារិតរបស់ Bezos ថាជាមនុស្សដែលមានៈ និងប្រថុយទៅនឹងភាពបរាជ័យយ៉ាងខ្លាំង។ Bezos ធ្លាប់និយាយថា ពួកយើងបរាជ័យច្រើនដង ប៉ុន្តែខ្ញុំគិតថាពួកយើងបរាជ័យក្នុងកម្រិតមួយដែលល្អជាងគេហើយលើសពីនេះគឺយើងបានអនុវត្តវាបានច្រើនដងជាមុន។

៥.កុំសោកស្តាយនឹងអ្វីដែលអ្នកធ្លាប់បានព្យាយាម៖ ក្នុងពេលដែលអ្នកមានអាយុ៨០ឆ្នាំ តើអ្នកអ្វីនឹងគិតដល់រឿងសោកស្តាយណាមួយមុនគេ? តើអ្នកសោកស្តាយដែលបានធ្វើវាហើយនៅតែបរាជ័យ ឬតើអ្នកសោកស្តាយដែលអ្នកបានបោះបង់បំណងប្រាថ្នារបស់អ្នក ហើយមិនបានធ្វើអ្វីសោះសម្រាប់វា? នេះគឺជាសម្តីរបស់លោក Bezos នៅក្នុងកិច្ចសំភាសមួយជាមួយនឹង CEO របស់ក្រុមហ៊ុន Axel Springer។

៦.ការប្រកួតប្រជែង៖ នៅពេលចាប់ផ្តើម Alexa ដែលជាឧបករណ៍ AI មានលក្ខណៈស្រដៀងទៅទៅ Siri និង Google ដែលបានដំណើរការក្នុងទីផ្សារទៅហើយនោះលោក Bezos មិនត្រឹមតែថមថយចំពោះការងារនេះនោះទេលោកបានយកពេលវេលាផ្ទាល់ខ្លួនដើម្បីបំពេញការងារជាប្រធានគម្រោងដោយផ្ទាល់ហើយបន្ថែមបុគ្គលិកសម្រាប់ធ្វើការងារនេះដល់ទៅ 10.000នាក់ទៀតផង។

៧.សម្លឹងមើលឲ្យបានវែងឆ្ងាយជាមុន៖ គម្រោងរយៈពេលវែងគឺជារឿងដ៏សំខាន់សម្រាប់គ្រប់ការងាររបស់លោក Bezos ហើយគ្មានផែនការអាជីវកម្មថ្មីណាមួយរបស់លោកនឹងត្រៀមខ្លួនរួចជាស្រេចថានឹងចាយលពេលតិចជាង 10 ឆ្នាំនោះឡើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner