កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា រំពឹងឈ្នះកីឡាករចិន នៅសង្វៀន ONE CHAMPION SHIP ដើម្បីក្តាប់ឪកាសឈានទៅដណ្តើមខ្សែក្រវ៉ាត់ ទម្ងន់ ៦១,២ បន្តទៀត

កីឡាករ គុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវបានអ្នកចាត់កម្មវីធីប្រដាល់កម្រិតពិភពលោក ONE CHAMPION SHIP ផ្គូរផ្គងជាមួយកីឡាករជើងខ្លាំងចិន XIE WEI នៅថ្ងៃទី១៨ នៅសង្វៀន INDOOR STADIUM ក្នុងកម្មវិធីប្រដាល់ COLLISION COURSE នៅប្រទេស សង្ហបូរី គូទី២ អំឡុងម៉ោង៧យប់ ។


នៅក្នុងជំនួបដ៍សំខាន់នៅលើសង្វៀន ONE CHAMPIONSHIP លើកទី១១របស់ខ្លួន កីឡាករ ចាន់ រតនា បានបង្ហើបអ្នកព័ត៍មានទូរទស្សន៍ អប្សរាថា រូបគេបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ជួប កីឡាករចិនវ័យក្មេងរូបនេះ ។
ចាន់ រតនា អះអាងថា ទោះបីជាកីឡាករ ចិន XIE WEI មានអាយុតិចជាង និងពូកែខាងក្បាច់ឃីគប៊ុកស៊ីង និងចាប់ក្លេក្រោមយ៉ាងណាក្តី ក៏ចាន់ រតនា ត្រៀមខ្លួន ទប់និងវាយបករួចរាល់អស់ហើយ ។

អ្នកលេងគុនចម្រុះរូបនេះ បញ្ជាក់ទៀតថា ជំនួបលើកទី១១ ជាមួយកីឡាករចិន រូបគេមានសង្ឈឹម ១០០% ខណៈកន្លងមកការហ្វឹកហាត់ត្រៀមបានយ៉ាងល្អ ទាំងទម្ងន់ដៃ ទម្ងន់ជើង និងកម្លាំង ។ ចាន់ រតនា អះអាងបន្ថែមថា ជំនួបជាមួយកីឡាករចិន នៅសង្វៀន ONE CHAMPIONSHIP ជាលើកទី៣ រូបគេប្តេជ្ញាប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបំបែកកំណត់ត្រាធ្លាប់ចាញ់២លើកកន្លងមក ។ គួររំលឹកថា កីឡាករគុនចម្រុះរបស់កម្ពុជា ចាន់ រតនា មានប្រវត្តិឡើងសង្វៀន ONE CHAMPIONSHIP ១០ដង ឈ្នះ៧ និងចាញ់៣ ប្រកួតលើកទី១១នេះ ជាជំនួបដ៍សំខាន់ ឈានទៅដណ្តើមខ្សែក្រវ៉ាត់ទម្ងន់ ៦១,២ គីឡូក្រាម នៅសង្វៀន ONE CHAMPION SHIP ។


សូមបញ្ជាក់ថា កីឡាករចិន XIE WEI មានប្រវត្តិឡើងសង្វៀន ONE Super Serie ជាសង្វៀនទី២ បាន៦ប្រកួត ឈ្នះ៥ប្រកួតជាប់ៗគ្នា ដោយផ្តួលដៃគូឲ្យសន្លប់ និងចាញ់មួយម្តង ប្រកួតទី៧ត្រូវជួបកីឡាករ ចាន់ រតនា នៅសង្វៀន INDOOR STADIUM ក្នុងកម្មវិធីប្រដាល់ COLLISION COURSE នៅប្រទេស សង្ហបូរី នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner